ព្រាប សុវត្ថិ​​ ជិះ Ford និង Range Rover នាំ​​ទាំង​ប្រពន្ធ​ ទាំង​កូន​ទៅ​លេង​បុណ្យ​សមុទ្រ

  • 2014-12-16 18:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ លោក ​ព្រាប សុវត្ថិ នៅ​ថ្ងៃ​បុណ្យ​សមុទ្រ​ កាល​ពី​ពេល​កន្លង​ទៅ មិន​ត្រឹមតែ​ទៅ​ច្រៀង​តែ​​ម្នាក់​ឯង​ទេ ប៉ុន្តែ​ តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​នេះ​ បាន​​​នាំ​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ថែម​ទៀត​ផង ដោយ​លោក​បាន​ជិះ ​Ford និង Range Rover។

 

 

លោក ព្រាប សុ វត្តិ បាន​ធ្វើ​ដំណើរ មក​ដល់​​ខេត្ត​កោះ​កុង ​ដើម្បី​ច្រៀង​ក្នុង​ពិធី​បុណ្យ​សមុទ្រ នៅ​ថ្ងៃ​ទី ១៣ គឺ​ចំ​ថ្ងៃ​​ឡើង​ច្រៀង​តែ​ម្ដង ខណៈ​ដែល​ តារា​ចម្រៀង​​ក៏​ដូច​ជា​តារា​សម្ដែង​ផ្សេងៗ​ទៀត​ទៅ​តាំង​តែ​ពី​ថ្ងៃ​ទី ១១ មុន ​២ ថ្ងៃ នៃ​កម្មវិធី​សម្ដែង​សិល្បៈ​ជា​ផ្លូវ​ការ​ចាប់​ផ្ដើម។

 

តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​នេះ បាន​មក​ស្នាក់​នៅ​សណ្ឋាគារ កោះកុង​រីសត ជិត​ច្រក​អន្តរជាតិ​កម្ពុជា​-ថៃ ចាំ​យាម ក្រោម​ការ​រៀបចំ​ទុក​ជា​មុន​របស់​​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​ជាតិ​។ គ្រាន់​តែ​រថយន្ត Ford របស់​តារា​ចម្រៀង​ព្រាប សុវត្ថិ ចូល​មក​ដល់​សណ្ឋាគារ​ភ្លាម មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ទី​នោះ​ឃើញ តាម​មើល​ស្ទើរ​គ្រប់ៗគ្នា ត្បិត​អី​រថយន្ត​របស់​លោក​មាន​លក្ខណៈ​​ពិសេស​ទំនើប​ជាង​គេ ហើយ​ថែម​ទាំង​វែង​ទៀត​ផង។ បែប​នេះ​ក្ដី​តារា លោក ព្រាប សុវត្ថិ មិន​បាន​ជិះ​រថយន្ត Ford នោះ​ឡើយ គឺ​លោក​បាន​ជិះ Range Rover ជា​មួយ​​ភរិយា ព្រម​ទាំង​កូនៗ​របស់​លោក​ទៅវិញ ដោយ​​រថយន្ត Ford​ ទុកឲ្យ​ក្រុម​រាំ​របស់​លោក​ជា​អ្នក​ជិះ។

 

វត្តមាន​របស់​លោក ព្រាប សុវត្ថិ មាន​ការ​គាំទ្រ ​ពី​ទស្សនិកជន​ ដែល​មក​ទស្សនា​ពិធី​បុណ្យ​សមុទ្រ​ជា​ច្រើន ក្នុង​នោះ​ដែរ មិន​​មែន​មាន​តែ​ទស្សនិកជន​ខ្មែរ​ទេ ប្រជាជន​ថៃ​ក៏​ដូច​ជា​អាជីវករ​ថៃ ​ក៏​មក​ទស្សនា​ និង ស្ដាប់​ចម្រៀង​របស់​លោក​ព្រាប សុវត្ថិ​ ផងដែរ។

 

លោក​ព្រាប សុវត្ថិ បាន​និយាយ​ប្រាប់​ Sabay មុន​នឹង​លោក​ឡើង​ច្រៀង​​ដោយ​ខ្លី​ថា លោក​បាន​​នាំ​ទាំង​គ្រួសារ​មក​តែ​ម្ដង ព្រោះ​តាម​ធម្មតា​នៅ​ពេល​ដែល​មាន​កម្មវិធី​បុណ្យ​ជាតិ​ធំៗ លោក​តែង​តែ​នាំ​ភរិយា​និង ​កូន​​មក​​ជា​មួយ​ជា​និច្ច៕

 

អានអត្ថបទ៖ មើល​តារា​​ម៉ាឡេស៊ី Selfie ក្នុង​​ថ្ងៃ​បុណ្យ​សមុទ្រ​ខ្មែរ

អានអត្ថបទ៖  ស្វា១ក្បាលនេះ​ចេះ​សំពះ​សុំ​ប្រាក់​​រក​បាន​​មិន​ក្រោម១០ម៉ឺន​រៀល​ក្នុង១ថ្ងៃ

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី