១២​សន្លឹក​ពី​ជីវិត​​​តស៊ូ​​​របស់​​​ក្រុម​សិល្បៈ​បុរាណ​ដែល​ស្ទើរ​តែ​សាបសូន្យ​នៅ​សម័យ​ទំនើប

  • 2014-12-18 17:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រសិន​បើ​អ្នក​ធ្លាប់​ទស្សនា​ខ្សែ​ភាពយន្ត​ចិន​មួយ​ចំនួន អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​ក្រុម​សម្ដែង​ល្ខោន​បុរាណ​ដែល​​ធ្វើ​ដំណើរ​ទៅ​ភូមិ​ស្រុក​​ផ្សេង​ៗ ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ដល់​អ្នក​រស់​នៅ​តំបន់​ដាច់​ស្រយាល។ រហូត​មក​ដល់​បច្ចុប្បន្ន ក្រុម​សិល្បៈ​ទាំង​នោះ​បាន​បាត់​ខ្លួន​បន្តិច​ម្ដង​ៗ​ស្ទើរ​តែ​លែង​មាន។

 

ខាង​ក្រោម​នេះ​គឺ​ជា​កម្រង​រូបថត​ដែល​អ្នក​ថត​រូប​ម្នាក់​បាន​ដើរ​តាម​ក្រុម​សម្ដែង​ល្ខោន​ដ៏​កម្រ​មួយ​ក្រុម ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​និង​ជីវភាព​របស់​ពួក​គេ​នៅ​ពេល​ចុះ​សម្ដែង​នៅ​ខេត្ត Sichuan និង​ខេត្ត Chongqing កាល​ពី​អំឡុង​រដូវ​ស្លឹក​ឈើ​ជ្រុះ (ខែ​កញ្ញា -​ ខែ​តុលា)។ បើ​ទោះ​ជា​របរ​មួយ​នេះ​មិន​សូវ​ជា​កាក់កប​ដូច​មុន ប៉ុន្តែ​ពួក​គេ​នៅ​តែ​តស៊ូ​ដើម្បី​ជីវភាព និង​រក្សា​សិល្បៈ​មួយ​នេះ​ឲ្យ​នៅ​តែ​មាន​ជីវិត។

 

 
 

ពេល​មក​ដល់​ភូមិ​មួយ ក្រុម​សិល្បៈ​នេះ​បាន​ដំឡើង​ឆាក​​សម្រាប់​ការ​សម្ដែង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ ចំនួន​អ្នក​មក​ទស្សនា​មាន​តិចតួច​ជាង​កាល​ពី​មុន ហើយ​ភាគ​ច្រើន​មាន​តែ​ក្មេង​ៗ និង​មនុស្ស​ចាស់ ដោយ​មនុស្ស​វ័យ​កណ្ដាល​ភាគ​ច្រើន​បាន​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​អស់។

 

តួ​សម្ដែង​ភាគ​ច្រើន​មាន​អាយុ​ចាប់​ពី ៤០ ទៅ​៥០ឆ្នាំ និង​ធ្លាប់​សម្ដែង​រាប់​ទសវត្ស​មក​ហើយ។តួ​សម្ដែង​ម្នាក់​ៗ​អាច​សម្ដែង​តួ​ច្រើន​ប្រភេទ​​​។ សិល្បៈ​បុរាណ​បាន​ក្លាយ​ជា​សរសៃ​ឈាម​របស់​ពួក​គេ​ទៅ​ហើយ ដោយ​ក្រុម​សិល្បៈ​មួយ​នេះ​រួម​មាន​មនុស្ស​បី​ជំនាន់​ពី​គ្រួសារ​តែ​មួយ។

 

នៅ​ថ្ងៃ​មិន​ល្អ​ពួក​គេ​អាច​រក​ប្រាក់​ម្នាក់​បាន​ប្រហែល ៨ដុល្លារ ហើយ​ថ្ងៃ​ដែល​សំណាង​ពួក​គេ​រក​បាន​ប្រហែល ១៤ដុល្លារ។ ពួក​គេ​ហូប​បាយ និង​គេង​នៅ​​តង់​ខាង​ក្រោយ​ឆាក​ដែល​គ្រប់គ្រាន់​សម្រាប់​មនុស្ស ១០​នាក់។​

 

 
 
 
 
 
 
 
 
 

 អានអត្ថបទ៖១០​នាក់​ ពី​មុន​សុទ្ធ​តែ​ជា​ប្រុស​សង្ហា ដល់​ឥលូវ​ក្លាយ​ជា​ស្រី​អស់​រលីង!

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ shanghaiist