"The Hobbit" រឿងល្បីបំផុតប្រចាំឆ្នាំ២០១៤ ត្រៀមបញ្ចាំងនៅ Major cineplex ចំថ្ងៃបុណ្យ Christmas
- 2014-12-19 22:14:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"The Hobbit" រឿងល្បីបំផុតប្រចាំឆ្នាំ២០១៤ ត្រៀមបញ្ចាំងនៅ Major cineplex ចំថ្ងៃបុណ្យ Christmas
ចន្លោះមិនឃើញ
រឿង "The Hobbit: The Battle of the Five Armies” ដែលជាភាពយន្តល្បីបំផុតប្រចាំឆ្នាំ ២០១៤ និងចំណាយដើមទុនអស់ ២៥០លានដុល្លារ ឥលូវបានមកដល់រោងភាពយន្ត Major Cineplex By Cellcard ផ្សារទំនើបអ៊ីអនហើយ ដោយចាប់ផ្ដើមបញ្ចាំងចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ ចំថ្ងៃបុណ្យ Christmas តែម្ដង។
ខ្សែភាពយន្តដែលចំណាយលុយថតអស់២៥០លានដុល្លារនេះ រៀបរាប់ពីការធ្វើដំណើរផ្សងព្រេង និងធ្វើសង្គ្រាម រវាងមនុស្សតឿ ទេវៈ បិសាច និង សត្វនាគ ប្រយុទ្ធដណ្ដើមអំណាចគ្នាដើម្បីគ្រប់គ្រងអាណាចក្រនៃរតនៈសម្បត្តិដ៏មហាសាល មិនអាចកាត់ថ្លៃបាន។
http://youtu.be/iVAgTiBrrDA
ប្រញាប់ឡើង នេះជាពេលវេលាផ្លាស់ប្ដូរ និងទទួលយកនូវបទពិសោធន៍ថ្មី ក្នុងការទស្សនា ខ្សែភាពយន្តធម្មតាៗ ជំនួសដោយខ្សែភាពយន្តប្រភេទ 4DX ដែលនឹងនាំអារម្មណ៍អ្នកទស្សនាឲ្យកាន់តែជក់ចិត្ត និងមានមានការផ្ដោតអារម្មណ៍កាន់តែខ្លាំង ជាមួយបច្ចេកវិទ្យាថ្មី ដែលទើបតែនាំចូលដំបូងគេក្នុងប្រទេសកម្ពុជា។
កៅអីអង្គុយទស្សនា មានចលនាអង្រួនរំញ័រ ខ្យល់ ពពុះ បាញ់ភ្លើងរន្ទះ ចុះអ័ព្ទ មានក្លិន បាញ់ទឹកនឹងធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ដូចពិតៗនៅគ្រប់ឈុតគ្រប់ឆាក ដែលបានមកពីបច្ចេកវិទ្យា កៅអីអង្គុយទស្សនាដ៏ទំនើបដែលមិនធ្លាប់មានពីមុនមក។
សូមកុំភ្លេចទស្សនាទាំងអស់គ្នាណា៎! រឿង "The Hobbit: The Battle of the Five Armies” ដែលនឹងចាប់បញ្ចាំង ចំថ្ងៃបុណ្យ Christmas ថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ នៅរោងកុន Major Cineplex By Cellcard ផ្សារទំនើបអ៊ីអន ជាន់ទី២៕
អត្ថបទ៖ យិន សំបូរ