ប្លែក​មែន! ​​​កំពូល​​មហា​សេដ្ឋី​​​ពាក់​​នាឡិកា​ដៃ​​​មហា​សែន​ថោក​​

  • 2014-09-30 22:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​មហាសេដ្ឋី​លុយ​រាប់​ពាន់​លាន​ដុល្លារ​នៅ​អាមេរិក​ លោក​ Bill Gates​​ បាន​ធ្វើ​ឱ្យ​មហាជន​នៅ​ជុំវិញ​រូប​លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​បង្ហាញ​នាឡិកាដៃ​តម្លៃ​ត្រឹម​១០​ដុល្លារ។

 

 

នេះ​ជា​រឿង​ពិត​​ពិបាក​នឹង​ជឿ​ទាល់​តែ​សោះ​ដែល​មហាសេដ្ឋី​លុយ​រាប់​លាន​ដុល្លារ​មក​ប្រើ​នាឡិកាដៃ​មាន​តម្លៃ​ទាប​ដល់​ថ្នាក់​នេះ​ ប៉ុន្តែ​រូប​លោក​ផ្ទាល់​មិន​បង្ហាញ​ម៉ាក​របស់​វា​ឡើយ។ Bill Gates ​បាន​ពាក់​នាឡិកា​ដៃ​មួយ​នេះ​​នៅ​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​ខួប​កំណើត​លើក​ទី​៥០​ឱ្យ​ភរិយា​​នៅ​ឯ​ប្រទេស​អូទ្រីស​ ស្រប​ពេល​ការ​​សម្រាក​វិស្សមកាល​មក​ដល់ ​ជាពិសេស​កន្លែង​ដែល​រូប​លោក​ និង​ភរិយា​ទៅ​កម្សាន្ត ​នោះ​គឺ​ “Sound of Music” ​​សម្រាប់​ការ​ច្រៀង​លេង​បែប​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ។

 

 

Bill Gates​ បាន​បង្ហាញ​ទស្សនិកជន​ទូទាំង​ពិភព​លោក​នូវ​នាឡិកា​ដៃ​តម្លៃ​១០​ដុល្លារ​នេះ​តាម​រយៈ​កម្មវិធី​ POLITICO’s Lessons From Leaders ​ហើយ​រូប​លោក​ជា​ភ្ញៀវ​សំខាន់​ជាង​គេ។

 

ជាង​នេះ​ទៅ​ទៀត ​អ្នក​ឆ្លើយឆ្លង​សារព័ត៌មាន​ប្រធាន​សេតវិមាន​ លោក​ Mike Allen ​ក៏​បាន​ច្បិច​យក​ពេល​វេលា​បន្តិច​ឱ្យ​ Bill Gates​ បង្ហាញ​ការ​យល់​ឃើញ​ទៅ​លើ​នាឡិកា​ដៃ​ឆ្លាត​វៃ ​ដែល​អាច​ថែរក្សា​សុខភាព​របស់​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​ ហើយ​លោក​បាន​និយាយ​ថា​ បច្ចេកវិទ្យា​របស់​នាឡិកា​ដៃ​កាន់​តែ​ទំនើប ​និង​មាន​សមត្ថភាព​ខ្ពស់​ ពោល​គឺ​ប្រៀប​បាន​នឹង​មាន​គ្រូពេទ្យ​ផ្ទាល់​ខ្លួន​អីចឹង៕

 

ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ ​ប្រភព៖​ politico