ដំណើរកម្សាន្ត Ford Adventure ​ទៅ​លេង​​ស្រុក​ថៃ (វីដេអូ)

  • 2014-12-23 00:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន RMA បាន​រៀបចំ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំ Ford Adventure កាល​ពី​ចុង​សប្ដាហ៍​នេះ ដោយ​បាន​នាំ​អតិថិជន Ford ជាង ៣០០ នាក់ ធ្វើ​ដំណើរ​កម្សាន្ត​រួម​គ្នា​ទៅ​លេង​តំបន់​ទេសចរ​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​ថៃ​​​រយៈ​ពេល ៣ យប់ ៤។

 

 
លោក សេង វឹង នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត​របស់​ក្រុមហ៊ុន RMA បាន​ឲ្យ​ដឹង​ថា នេះ​ជា​ឆ្នាំ​ទី ៨ ហើយ ដែល​ក្រុមហ៊ុន RMA បាន​រៀបចំ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំ​របស់​ក្រុម​គ្រួសារ Ford នៅ​កម្ពុជា។

 

លោក​ថា សម្រាប់​ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ភាគី​ថៃ​ ដើម្បី​នាំ​អតិថិជន​ទៅ​កម្សាន្ត​តំបន់​ទេសចរ​​ ដែល​មាន​សក្តានុពល​និង​ជា​ទី​ចាប់​អារម្មណ៍​នៅ​ក្នុង​ខេត្ត​ត្រាត និង​ច័ន្ទ​បុរី​ ដែល​​​មាន​​​ព្រំ​ប្រទល់​ជាប់​ខេត្ត​កោះកុង​​ប្រទេស​កម្ពុជា។

 

ក្នុង​ដំណើរ​កម្សាន្ត​ទេសចរ​ប្រចាំ​ឆ្នាំ​នេះ ក្រុមហ៊ុន Ford​ ​ក៏​បាននាំ​​​អំណោយ​​យក​ទៅ​​ប្រគល់​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន ដែល​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដែល​​ថវិកា​បាន​មក​ពី​ការ​រួម​ចំណែក​របស់​អ្នក​ដែល​បាន​ចូលរួម​និង​មួយ​ចំណែក​របស់​ក្រុមហ៊ុន​ផ្ទាល់។

 

http://youtu.be/cgKYDvq8bTU

 

Ford Adventure 2014 បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ ១៨ ដល់ ២១ ខែ​ធ្នូ ដែល​មាន​រយៈ​ពេល ៣ យប់ ៤ ថ្ងៃ និង​មាន​អ្នក​ចូលរួម​ជាង ៣០០ នាក់ និង​ប្រើប្រាស់​រថយន្ត​ជាង ៦០ គ្រឿង ។ នេះ​ជា​លើក​ទី ៨ ដែល​ក្រុមហ៊ុន RMA បាន​រៀបចំ​ដំណើរកម្សាន្ត​នេះ​ឡើង ដើម្បី​ផ្តល់​ការ​កម្សាន្ត​​រីករាយ​និង​ការ​ជួបជុំ​គ្នា​​របស់​ក្រុម​គ្រួសារ Ford នៅ​កម្ពុជា។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី