ថត​​រូប​ ព្រិល​មុខ​ច្បាស់​ក្រោយ ​​ព្រិល​ក្រោយ​​ច្បាស់​មុខ​​ ងាយ​​​មែន​ទែន!​

  • 2014-12-23 17:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 (រូប​ទី​១)

កន្លង​មក​ ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ប្រទះ​ឃើញ​ដូច​រូប​ខាង​លើ (រូប​ទី​១) ​នេះ​មិន​ខាន។ ប្រិយមិត្ត​ខ្លះ​​មុខ​ជា​គិត​ថា​ រូប​ភាព​ច្បាស់​ផ្នែក​ខាង​មុខ​ហើយ​ខាង​ក្រោយ​ព្រិល​នេះ​​គឺ​ត្រូវ​បាន​​រចនា​តាម​កុំព្យូទ័រ​។ ត្រូវ​ហើយ! រូប​ខ្លះ​គេ​ធ្វើ​នឹង​កុំព្យូទ័រ​មែន​ ប៉ុន្តែ​រូប​ខ្លះ​ទៀត​គឺ​ថត​ចេញ​ពី​កាមេរ៉ា​តែ​ម្ដង​ ដែល​គេ​ហៅ​តិចនិក​នេះថា​​​ថតរូប​​បែប​​ “Depth of Field"។

 

 

អ្វី​ទៅ​ជា​ Depth of Field?

 

 

មើល​ក្នុង​រូប​ថត​ខាង​លើ (រូប​ទី​២)​ ផ្នែក​ដែល​ច្បាស់​ជាង​គេ​គឺ​ជា​ Depth of field។ Depth of field​ អាច​ស្ថិត​នៅ​ផ្នែក​ខាង​មុខ,​ កណ្ដាល, ឬ​ខាង​ក្រោយ​ នៅ​ក្នុង​រូប​ថត។

 

មូលហេតុ​អ្វី​បាន​ជា​គេ​ចូល​ចិត្ត​ថត​រូប​​បែប​ Depth of Field?

ការ​ថត​រូប​ Depth of Field​ គឺ​ដើម្បី​ឲ្យ​វា​ស្អាត​ផង​ និង​លើក​​កម្ពស់​គុណភាព​នៃ​រូប​ថត​ផង។ អ្នក​ថត​រូប​ខ្លះ​ចង់​ឲ្យ​ផ្នែក​ខាង​ក្រោយ​ព្រិល​ ឲ្យ​អ្នក​មើល​ផ្ដោត​អារម្មណ​តែ​ទៅ​លើ​វត្ថុ​ ឬ​មនុស្ស​ដែល​គេ​ថត​នៅ​ខាង​មុខ​ច្រើន​ជាង។ ក្នុង​ភាពយន្ត​ Depth of Field​ ក៏​គេ​ឧស្សាហ៍​ប្រើ​ដែរ​ ដើម្បី​បង្ហាញ​អំពី​ការ​សម្ដែង​ទឹកមុខ​ ឬ​អារម្មណ៍​របស់​តួ។

 

តើ​គេ​ថត​រូប​បែប​​ Depth of Field​ ដោយ​របៀប​ណា?

ការ​ថត​រូប​ Depth of Field ​គឺ​ងាយ​ទេ​ គ្រាន់​តែ​ទម្លាក់​ Aperture ​ឲ្យ​ទាប​ ឧ. f/3.5, f/2.8, f/2, ឬ​ f/1.4។ ពេល​អ្នក​ថត​ផ្ដោត​ (Focus)​ លើ​មនុស្ស​ ឬ​វត្ថុ​អ្វី​មួយ​ មិន​ថា​នៅ​ខាង​មុខ​ ឬ​ខាង​ក្រោយ​ ផ្នែក​ដែល​មិន​ផ្ដោត​ (Out of Focus)​ នឹង​ព្រិល​ខ្លាំង​ ឬ​តិច​​ទៅ​តាម​ប្រភេទ​កាមេរ៉ា​ និង​ Len​ របស់​អ្នក។​

 

 

(រូប​ទី​៣)

 

អាច​មើល​រូប​ខាង​លើ (រូប​ទី​៣) ​ពី​ភាព​សុខ​គ្នា​រវាង​រូប​ថត​ ​Aperture​ f/2​ និង​រូប​ថត​ Aperture​ f/22។ អ្នក​ថត​រូប​អាច​ប្រើ​មុខងារ​ M​ (Manual) ឬ​ AV/A​ ក៏​បាន។ បើ​រូប​ងងឹត​ គេ​អាច​សារ៉េ​ដំឡើង​ ISO​ ឲ្យ​ខ្ពស់​ ដើម្បី​បង្កើន​ពន្លឺ​បន្ថែម។

 

***Len​ កាមេរ៉ា​​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ថត​រូប​ Depth of Field​ នេះ​ណាស់។

 

សាក​យក​កាមេរ៉ា​មក​ថត​ដោយ​ទម្លាក់​ Aperture​ ឲ្យ​ទាប​ នោះ​អ្នក​នឹង​អាច​ថត​រូប​បែប​នេះ​បាន​​មិន​ខាន។ តេស្ដ​ល្បង​​ស្រដៀង​នឹង​រូប​ខាង​​ក្រោម​នេះ (រូប​ទី​៤) ​​ក៏​បាន!!

 

(រូប​ទី​៤)

 

តាម​ដាន​ Sabay​ យើង​នឹង​​ធ្វើ​ការ​បង្ហាញ​បច្ចេកទេស​ផ្សេង​ៗ​ទៀត​​ទាក់​ទង​នឹង​ការ​ថត​រូប​

 

អត្ថបទ៖ មាស រ័ត្ន ប្រភព៖ mir, cambridgeincolour

អត្ថបទថ្មី