ទេព រិនដារ៉ូ ត្រង់​ឈុត​រំលោភ ចន ច័ន្ទ​លក្ខិណា ឆ្លៀត​ឱន​ខ្សឹប​ទៀត ​ខ្សឹប​រឿង​អី?

  • 2014-12-24 19:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រៀម​ច្បង​លោក ទេព រិនដារ៉ូ ដែល​ជួប​បទ​ពិសោធន៍​ថ្មី សម្ដែង​ជា​តួអង្គ​ចិត្ត​អាក្រក់ ចាប់​រំលោភ​ស្រី​ៗ បាន​ឆ្លៀត​ឱន​ខ្សឹប​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ក្នុង​ពេល​សកម្មភាព​លោក​កំពុង​ចាប់​បង្ខំ​អ្នក​មេម៉ាយ​រូប​នេះ​ក្នុង​រឿង "ភ្លើង" របស់​ផលិតកម្ម Rock។

 

 

 លោក ទេព រិន​ដារ៉ូ ផ្ទុះ​សំណើច​ពេល​និយាយ​រឿង​រំលោភ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា

 

លោក ខ្សឹប​ថា "អា​លក្ខិណា អ្ហែង​កុំ​រើ​ខ្លាំង​ពេក របូត​កន្សែង​បង​ឥឡូវ​ហើយ(សើច)!”។ តារា​សម្ដែង​ជើង​ចាស់ រូប​នេះ​បង្ខំ​ចិត្ត​ខ្សឹប​ដូច្នេះ បន្ទាប់​ពី​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ប្រឹង​រើ​ម៉ា​ឈ្នះ​ដៃ ឯ​លោក​មាន​តែ​កន្សែង​ពោះ​គោ អត់​មាន​ខោក្នុង​ផង។ លោក ថ្លែង​ទៀត​ថា នេះ​ជា​ឈុត​ដែល​លោក​ជួប​ការ​លំបាក​បំផុត ក្នុង​ការ​សម្ដែង​ក្នុង​រឿង "ភ្លើង" របស់​ផលិតកម្ម Rock បើ​ទោះ​អត្តចរិត​ជា​ជន​កំណាច​ក្នុង​រឿង ឈ្មោះ​នាយ "សារ៉ាន់" បាន​ធ្វើ​ឲ្យ​លោក ជួប​បទ​ពិសោធន៍​ថ្មី​ថ្មោង​ក៏​ដោយ។

 

http://youtu.be/cyGN1p9jwec

 

ងាក​មក​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ដែល​សម្ដែង​តួ​នាង "ស៊ីរ៉ា" ហើយ​ត្រូវ​លោក ដារ៉ូ ឬ​នាយ សារ៉ាន់ ចាប់​រំលោភ បាន​ប្រាប់​ដែរ​ថា បើ​ទោះ​អ្នក​នាង ធ្លាប់​បទ​ពិសោធន៍​ច្រើន​ជាមួយ​ឈុត​បែប​នេះ​ពី​មុន​មក​ក្ដី ប៉ុន្តែ​អ្នក​នាង មាន​អារម្មណ៍​ភិតភ័យ​ដែរ ទើប​គិត​តែ​ពី​រើ​យក​រួច​ខ្លួន ម្យ៉ាង​ក៏​ត្រូវ​ធ្វើ​ឲ្យ​ដូច​ពិត​ផង។ អ្នក​នាង បញ្ជាក់​ថា អ្នក​នាង​ផ្ទុះ​សំណើច ពេល​លោក ទេព រិនដារ៉ូ ឲ្យ​ខ្សឹប​កុំ​ឲ្យ​រើ។

 

អត្ថបទ៖ ភាពយន្ត​រឿង “ភ្លើង” ដាក់​បញ្ចាំង​ក្រោយ​ថត​ជាង​១​ឆ្នាំ

 

តោះ​ទស្សនា​ទាំង​អស់​គ្នា...

 

http://youtu.be/PPj0QfxsIJ8

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី