Barcelona មិនអាចទិញកីឡាករបានទេឆ្នាំ២០១៥
- 2014-12-31 17:28:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barcelona មិនអាចទិញកីឡាករបានទេឆ្នាំ២០១៥
ចន្លោះមិនឃើញ
ក្រុម Barcelona មិនអាចទិញកីឡាករបានទេនៅឆ្នាំ២០១៥ខាងមុខនេះ បន្ទាប់ពីខាងតុលាការអាជ្ញាកណ្ដាលកីឡាបានប្រកាសបញ្ចប់រឿងក្ដីក្លិប Barca ទិញកីឡាករក្រោមអាយុ១៨ឆ្នាំ ដែលកើតមានតាំងពីខែមេសាមក។
កាលពីម្សិលមិញនេះ តុលាការអាជ្ញាកណ្ដាលកីឡា (CAS) បានប្រកាសបិទបញ្ចប់រឿងក្ដីរបស់ក្រុម Barcelona ដែលត្រូវបានគេចោទប្រកាន់ថាទិញកីឡាករក្រោមអាយុ១៨ឆ្នាំនោះហើយ ដោយកាត់មិនឲ្យ Barca អាចទិញកីឡាករណាមកចូលក្រុមបានទៀតទេក្នុងរយៈពេល១ឆ្នាំពេញ ឆ្នាំ២០១៥ខាងមុខនេះតែម្ដង។
តុលាការអាជ្ញាកណ្ដាលកីឡាបាននិយាយថា៖ “បញ្ជីឈ្មោះនិងជីវប្រវត្តិរបស់កីឡាករនៅ Barcelona ដែលក្រុមយើងបានរកឃើញនោះគឺពិតជាបានបញ្ជាក់ថា ក្លិបមួយនេះបានបំពានច្បាប់របស់សហព័ន្ធកីឡាករអន្តរជាតិបានចែងមែន ព្រោះពួកគេពិតជាទិញកីឡាករក្រោមអាយុ១៨ឆ្នាំមករួមក្រុមដូចពាក្យគេចោទពិតប្រាកដណាស់។ ដូច្នេះអាស្រ័យទៅតាមច្បាប់របស់ FIFA បានចែងរួចមកហើយនោះ ក្លិបមួយនេះនឹងត្រូវពិន័យមិនឱ្យទិញកីឡាករណាមួយនោះទេក្នុងពេល១ឆ្នាំ”។
កីឡាករក្រោមអាយុ១៨ឆ្នាំ ដែល Barcelona ទិញប្រឆាំងនឹងបទបញ្ញត្តិរបស់តុលាការអាជ្ញាកណ្ដាលកីឡានោះ គឺកីឡាករសញ្ជាតិក្រូអាត Alaen Halilovic អាយុទើបតែ១៧ឆ្នាំ ពេលក្លិបនេះទិញ។ Barccelona បានទិញកីឡាករវ័យក្មេងរូបនេះពីក្លិបរបស់ក្រូអាត Dinamo Zagreb នៅម្ដុំខែមិនា ឆ្នាំ២០១៤នេះ ក្នុងតម្លៃខ្លួន ២,២លាន អឺរ៉ូ (២,៦៨លានដុល្លារ)។
នៅចាំថារឿងក្ដីខាងលើនេះគឺកើតមានតាំងពីខែមេសាមកម៉្លេះ ប៉ុន្តែដោយសារតែខាងតុលាការអាជ្ញាកណ្ដាលកីឡាមិនទាន់រកភស្តុតាងបានទើបអាចឱ្យក្រុម Barca ទិញកីឡាករបាននៅរដូវកាលដោះដូរកីឡាករឆ្នាំនេះ។ ក្នុងឆ្នាំនេះដែរ ក្រុមអ្នកមានបុណ្យបានចំណាយប្រាក់ទិញកីឡាករអស់១១៧,៥លានផោន (ជាង១៨២លានដុល្លារអាមេរិក) ដែលក្នុងនោះរួមមាន Suarez , Ivan Rakitic , Marc-Andre ter Stegen , Thomas Vermaelen , Claudio Bravo , Jeremy Mathieu និង Alen Halilovic៕
ចុចអាន៖ Barcelona ថតរឿង “Messi” ចេញ Trailer មុននឹងរឿងទាំងមូលមកដល់នៅថ្ងៃបុណ្យចូលឆ្នាំ ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc