ប្លង់​ថតរូប​​មូលដ្ឋាន​ អ្នក​ទើប​រៀន​ថត​រូប​ដំបូង​ៗ​ កម្រ​មើល​រំលង

  • 2015-01-06 17:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​ថត​រូប​អាជីព​​​ ឬ​អ្នក​ថត​រូប​សិល្បៈ​ខ្លះ​ ថត​រូប​បាន​ស្អាត​ៗ​ម្ល៉េះ។ តាម​ពិត​ទៅ​ ក្រៅ​ពី​ទេពកោសល្យ​ និង​គំនិត​ច្នៃ​ប្រឌិត​ អ្នក​ថត​អាជីព​ខ្លះ​មាន​ប្លង់​ថត​មូលដ្ឋាន​របស់​ខ្លួន​ដូច​ខាង​ក្រោម​នេះ៖

 

*** ​Subject៖ នៅ​ក្នុង​រូបថត​ Subject គឺ​សំដៅ​លើ​មនុស្ស​ សត្វ​ ឬ​អ្វី​ ដែល​អ្នក​ថត​ចង់​បង្ហាញ។ បើ​រូប​ថត​នោះ​ជា​ទេសភាព​ ដូច្នេះ​ទេសភាព​នោះ​គឺ​ជា​ Subject។ បើ​រូប​ថត​ Portrait​ ដូច្នេះ​ Portrait​ នោះ​គឺ​ជា​ Subject។ ក្នុង​រូប​ខាង​ក្រោម​នេះ​ នារី​កាន់​កាមេរ៉ា​​គឺ​ជា​ Subject។

 

 

១) Rule of Thirds

ការ​ថត​រូប​ដោយ​ឲ្យ​ Subject​ នៅ​ចំ​កណ្ដាល ​គឺ​មើល​ទៅ​មិន​ស្អាត​ប៉ុន្មាន​ទេ​ លើក​លែង​តែ​ថត ​Portrait (លក្ខណៈ​រូប​ថត​បិត​កាត)។ អ្នក​ថត​រូប​ភាគ​ច្រើន​ជ្រើស​ថត​ Subject ​របស់​ខ្លួន​ប៉ះ​នឹង​ខ្សែ​បន្ទាត់​​ពីរ​ គឺ​ខ្សែ​បន្ទាត់​ដេក​ និង​ខ្សែ​បន្ទាត់​​ឈរ។ គេ​ហៅ​ប្លង់​នេះ​ថា​ “Rule of Thirds"។ Subject ​មិន​ចាំ​បាច់​ទាល់​តែ​ប៉ះ​ត្រង់​ចំណុច​ប្រសព្វ​រវាង​ខ្សែ​ទាំង​ពីរ​១០០​%​ នោះ​ទេ​ គឺ​គ្រាន់​តែ​នៅ​ក្បែរ​ចំណុច​​ប្រសព្វ​នៃ​ខ្សែ​ទាំង​ពីរ​នោះ​ក៏​បាន​ដែរ។

 

(រូប​ខាង​ឆ្វេង)​ Subject នៅ​កណ្ដាល​​មើល​ទៅ​មិន​ស្អាត​ដូច​​រូប​ដែល​មាន​ Subject​ ស្ថិត​នៅ​​ខាង​ឆ្វេង​បន្តិច​ (រូប​ខាង​ស្ដាំ)

 

 

 

***កាមេរ៉ា​អាច​ដាក់​ខ្សែ​បន្ទាត់​​ (Gridlines)​​ នេះ​បាន​ សម្រួល​ដល់​​អ្នក​ពិបាក​ក្នុង​ការ​ស្មាន​ដោយ​ភ្នែក។

 

២) បន្ទាត់​​ដេក​ (To place the horizon line)​

ក្នុង​ករណី​គេ​ថត​ Subject​ ជា​បន្ទាត់​ដេក​ ដូច​ជា​ស្នួ​ហាល​ខោអាវ​ ឬ​របង​ផ្ទះ​ គេ​កម្រ​ឲ្យ​បន្ទាត់​នោះ​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​ណាស់​ ព្រោះ​គេ​យល់​ថា​ វា​មើល​ទៅ​មិន​ស្អាត។ អ្នក​ថត​រូប​ជំនាញ​នឹង​ចាប់​ប្លង់​ដោយ​ឲ្យ​​បន្ទាត់​នោះ​នៅ​លើ​ ឬ​ក្រោម​ចំណុច​កណ្ដាល​ (មើល​រូប)។ ប៉ុន្តែ​មាន​ករណី​លើក​លែង​ខ្លះ​ គេ​អាច​ឲ្យ​បន្ទាត់​​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​ដែរ​ ដូច​ជា​ថត​រូប​បែប​ឆ្លុះ​ផ្ទៃ​ទឹក​ (Reflection)​ ពីព្រោះ​ដើម្បី​បែងចែក​ទិដ្ឋភាព​ផ្នែក​ខាង​លើ​ និង​ផ្នែក​ខាង​ក្រោម​ឲ្យ​ស្មើ​គ្នា។ ក្នុង​ការ​អនុវត្ត​ដំបូង​ អ្នក​អាច​រថ​វត្ថុ​ដេក​ដូច​ជា​ Keys ប៉្យាណូ​, កាំ​ជណ្ដើរ, ក្រដាស​កាសែត...។

 

 

៣) តម្រង់​​ចូល​ទៅ​ក្នុង​​​ប្លង់​ (Lean Into the Frame)

នៅ​​ពេល​អ្នក​ថត​មនុស្ស​ ឬ​សត្វ​ យល់​ល្អ​ទុក​លំហ​ត្រង់​ភ្នែក​របស់​គេ​កំពុង​សម្លឹង​ទៅ​ ឬ​ចលនា​របស់​គេ​កំពុង​តែ​សំដៅ​ទៅ។ ឧ.​ ទា​កំពុង​ហែល​ (មើល​រូប​ទា​ខាង​ក្រោម)​ ​ស្ថិត​នៅ​កណ្ដាល​រូប​ថត​គឺ​ពុំ​សូវ​ស្អាត​ទេ​ ប៉ុន្តែ​បើ​គេ​រំកិល​កាមេរ៉ា​ដោយ​ឲ្យ​ទា​នោះ​មក​នៅ​ត្រង់​ជ្រុង​ខាង​ស្ដាំ​ ផ្នែក​ខាង​លើ​ ហើយ​ទុក​ចន្លោះ​ឲ្យ​ទូលាយ​ត្រង់​ទិសដៅ​ដែល​ទា​នោះ​កំពុង​ហែល​ទៅ​ នោះ​មើល​ទៅ​ស្អាត​ជាង។ តិចនិក​នេះ​គេ​ហៅ​ថា​ “Lean Into the Frame"។ ម្យ៉ាង​ ទីតាំង​នៃ​ Subject ​នេះ​គឺ​ចូល​ទៅ​ក្នុង​ប្លង់​ទី​មួយ​ (Rule of Thirds) ​ដែរ។

 

 

មើល​រូប​ផ្សេង​ទៀត៖

 

 

 

៤) បង្កើត​ប្លង់​ដឹកនាំ​ដោយ​បន្ទាត់​ (Leading lines)

សម្រាប់​បច្ចេកទេស​នេះ​គឺ​អ្នក​ថត​រូប​មើល​ឃើញ​អ្វី​ដែល​ឈរ​តម្រៀប​ ឬ​បន្ត​កន្ទុយ​គ្នា​​ជា​ជួរ​ត្រង់​ ទ្រេត​ ដេក​ កោង​ ឬ​​ទឹក​រលក​​ថា​អាច​​ដឹកនាំ​ភ្នែក​អ្នក​មើល​ ឲ្យ​សម្លឹង​ទៅ​តាម​បន្ទាត់​ទាំង​នោះ​បាន។ ជួន​កាល​​បន្ទាត់​នេះ​ជា​ Subject​ ចម្បង​ដែល​អ្នក​ថត​រូប​​ចង់​​បង្ហាញ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ត្រូវ​បាន​អ្នក​ថត​រូប​ប្រើ​ដើម្បី​នាំ​ភ្នែក​មនុស្ស​ ទៅ​មើល​ Subject ​ដ៏​សំខាន់​ដែល​គេ​ចង់​បង្ហាញ។

 

***​អាច​មាន​បន្ទាត់​​ជា​ច្រើន​ក្នុង​ប្លង់​តែ​មួយ​ដែរ!!!

 

​​បន្ទាត់​ទាំង​នេះ​ ដែល​មាន​ផ្លូវ​ដែក​ ប៉ារុងរថភ្លើង​ និង​ស្ថានីយ​រថភ្លើង​ គឺ​​​ជា​ Subject​ តែ​ម្ដង

 

ផ្លូវ​ថ្នល់​គឺ​គ្រាន់​តែ​ជា​បន្ទាត់​នាំ​ភ្នែក​អ្នក​ទស្សនា​ទៅ​មើល​ Subject ​ដ៏​សំខាន់​នោះ​​គឺ​​ព្រះ​អាទិត្យ​

 

៥) រូប​ត្បាញ​ចូល​គ្នា ឬ​រដិបរដុប ​(Patterns and Textures)

នៅ​ពេល​ណា​ Subject​ មាន​លក្ខណៈ​ដូច​ជា​តម្បាញ​ចូល​គ្នា ​ឬ​រដិបរដុប​ជាមួយ​នឹង​ពណ៌​ផ្សេង​ៗ​ ដូច​ជា​កម្រាល​ឥដ្ឋ, ជញ្ជាំង​ឥដ្ឋ,​ ដែក​ច្រែះ,​ ក្រមា, ឬ​អាវ​ពង​ជីងចក់​ជាដើម​ អ្នក​ថត​រូប​ខ្លះ​អាច​មើល​ឃើញ​នូវ​ឈុត​ឆាក​ផ្សេង​ៗ​ផុស​ចេញ​ពី​របស់​ទាំង​ អស់​នេះ​ ដូច្នេះ​គេ​អាច​ថត​រូប​ចេញ​មក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​ថា​បាន។ គេ​មិន​ចាំ​បាច់​ថត​កម្រាល​ឥដ្ឋ, ជញ្ជាំង​ឥដ្ឋ,​ ដែក​ច្រែះ,​ ឬ​ក្រមា​ទាំង​មូល​នោះ​ទេ​ គ្រាន់​តែ​ថត​ផ្នែក​ខ្លះ​ក៏​អាច​រំលេច​នូវ​រូបភាព​បាន​ស្អាត​ដែរ៕

 

 

 

 

-ស្វែង​យល់​​មុខងារ​បីរ​ដ៏​សំខាន់​​ គឺ​​ Aperture​, Shutter Speed​ និង​ ISO សម្រាប់​​អ្នក​រៀន​ថត​រូប​ដំបូង​

 

 

ដោយ៖ មាស រ័ត្ន ប្រភព៖ nikonusadigitalcameraworld

អត្ថបទថ្មី