៩ វិធីងាយៗធ្វើឲ្យត្រគាកធំក្នុងរយៈពេលមួយសប្ដាហ៍
- 2015-01-06 21:34:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ វិធីងាយៗធ្វើឲ្យត្រគាកធំក្នុងរយៈពេលមួយសប្ដាហ៍
ចន្លោះមិនឃើញ
សុភាពនារីគ្រប់រូបប្រាកដជាចង់បានត្រគាកធំដូចតួកុនក្នុងខ្សែភាពយន្តអញ្ចឹង រហូតធ្វើឲ្យស្ត្រីមួយចំនួនពាក់ខោប៉ូវដើម្បីឲ្យមើលទៅឃើញធំ។ ប្រសិនបើចង់ឲ្យសុបិនក្លាយជាការពិតនោះ សាក៩វិធីធ្វើឲ្យត្រគាកធំជាងមុនក្នុងរយៈពេលមួយសប្ដាហ៍ខាងក្រោមនេះ៖
១.ខ្លាញ់ត្រី
ខ្លាញ់ត្រីមានឥទ្ធិពលអស្ចារ្យណាស់ទៅលើសាច់ដុំ និង សុខភាពឆ្អឹង។ វាសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា (omega fatty acids) ផងដែរ ក្នុងការជួយបង្កើនទំហំត្រគាករបស់អ្នក។
២.ផ្លែអាវូកាដូ
ផ្លែអាវូកាដូជាអាហារមួយប្រភេទដែលជួយបង្កើនទំហំត្រគាកឲ្យធំជាងមុន មិនត្រឹមតែប៉ុណ្ណោះ វាមានផលល្អចំពោះសុខភាពទៀតផង។
៣.នៅឲ្យឆ្ងាយពីអាហារបំពង
មួយក្នុងចំណោមគន្លឹះដើម្បីឲ្យសុបិនក្លាយជាការពិត ដែលចង់បានទំហំផ្នែកខាងក្រោមធំក្នុងរយៈពេលមួយសប្ដាហ៍នោះ គឺត្រូវជៀសវាងឲ្យឆ្ងាយពីអាហារបំពង។
៤.លំហាត់ប្រាណផ្នែកត្រគាក
ប្រសិនបើបានធ្វើលំហាត់ប្រាណត្រគាកឲ្យត្រឹមត្រូវក្នុងរយៈពេលមួយសប្ដាហ៍អ្នកប្រាកដជាសង្ខេតឃើញទំហំត្រគាកអ្នកធំជាងមុន។ (មើលរូបភាព)
៥.យូហ្កា (Yoga)
ក្បាច់យូហ្កាខ្លះវានឹងជួយរំញោចសាច់ដុំត្រង់បរិវេណនោះ ហើយវាក៏បានជួយបង្កើនអានុភាពសាច់ដុំឲ្យរីកសាយបានដែរ។
៦.អំណាចនៃស្បែកជើងកែងចោត
ការពាក់ស្បែកជើងកែងខ្ពស់ៗក៏អាចជួយត្រគាកឲ្យធំជាងមុនបានដែរ។ ដូចនេះសូមព្យាយាមពាក់ស្បែកជើងប្រភេទនេះក្នុងរយៈពេលមួយសប្ដាហ៍ វានឹងធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត។
៧.លំហាត់ប្រាណចំទើតជើង
នេះជាព័ត៌មានដ៏ល្អបំផុតដើម្បីបានត្រគាកស្អាតដូចពួកតារាៗ គឺអនុវត្តតាមការហាត់ប្រាណដ៏សាមញ្ញមួយនេះដោយធ្វើវារៀងរាល់ព្រឹកដោយឈរចំទើតជើង។ (មើលរូបភាព)
៨.ដើរឲ្យបានត្រឹមត្រូវ
នេះជាឥរិយាបថដ៏ល្អបំផុតដោយគ្រាន់តែដើរឲ្យបានត្រឹមត្រូវ ក៏ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីធ្វើឲ្យត្រគាកធំបានដែរ។
៩.បន្ថយទំហំចង្កេះ
វិធីដ៏ល្អបំផុតមួយទៀតនោះបន្ថយទំហំចង្កេះជាមុនសិន។ វិធីនេះគឺបង្ហាញឲ្យឃើញជាស្វ័យប្រវត្តិតែម្ដងថាអ្នកមានចង្កេះតូចត្រគាកធំ៕
ចុចអាន៖ វិធីងាយៗបញ្ឈប់បញ្ហាសក់ជ្រុះ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖boldsky