កូរ៉េខាងត្បូងថា មីស៊ីលកូរ៉េខាងជើងអាចបាញ់ដល់អាមេរិកប្រាកដណាស់
- 2015-01-07 21:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូងថា មីស៊ីលកូរ៉េខាងជើងអាចបាញ់ដល់អាមេរិកប្រាកដណាស់
ចន្លោះមិនឃើញ
កូរ៉េខាងត្បូងបានប្រកាសការសន្និដ្ឋានជាផ្លូវការលើកដំបូងថាគ្រាប់មីស៊ីលចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងអាចបាញ់ដល់ទឹកដីអាមេរិកប្រាកដណាស់ បន្ទាប់ពីសាកល្បង ៥ លើករួចមក។
ក្រសួងការពារជាតិកូរ៉េខាងត្បួងបានលើកឡើងក្នុងរបាយការណ៍ថា ការសាកល្បងលើកចុងក្រោយរបស់កូរ៉េខាងជើងចំពោះកំនែទម្រង់សមត្ថភាពគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយពិតជាអាចគំរាមកំហែងដល់ទឹកដីអាមេរិកបាន។ មូលហេតុដែលធ្វើឱ្យខាងកូរ៉េខាងត្បូងនិយាយបែបនេះនោះគឺដោយសារការសាកល្បងរយៈពេល ៨ ឆ្នាំមកនេះឲ្យសមត្ថភាពមីស៊ីលរបស់ប្រទេសកុម្មុយនិស្តមួយនេះវិវឌ្ឍឡើងជាលំដាប់ពោលមីស៊ីលដែលមានឈ្មោះថា Taepodong-2 អាចបាញ់បានចម្ងាយ១០ ០០០គីឡូម៉ែត្រឯណោះ។
តាមការវាយតម្លៃរបស់ស្ថាប័នដដែល កូរ៉េខាងជើងមានសារធាតុភ្លុយតូន្យូមប្រហែល ៤០ គីឡូក្រាម ដែលផលិតចេញពីរ៉េអាក់ទែនៃរោងចក្រនុយក្លេអ៊ែរធំរបស់ខ្លួនក្នុងសង្កាត់ Yongbyon ខាងជើងរដ្ឋធានីព្យុងយ៉ាង (ដូចតួលេខឆ្នាំ ២០១២ ដែរ)។
សត្រូវចាស់វស្សានឹងកូរ៉េខាងត្បូងមួយនេះបានកែទម្រង់មីស៊ីលរបស់ខ្លួនជាបន្តបន្ទាប់។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលទំនើបរបស់ខ្លួនជាច្រើនដងមកហើយគឺនៅឆ្នាំ២០០៦ , ២០០៩ , ២០១២ និង ២០១៣៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ people