តស៊ូ ២​ឆ្នាំ​ សាង​សង់​ផ្ទះ​ពី​សម្បក​​គ្រំ ពិត​ជា​ស្រស់​ស្អាត​មិន​ធម្មតា

  • 2014-10-01 22:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​មនុស្ស​ជា​ច្រើន​យក​ពេល​ទំនេរ​ទៅ​ធ្វើ​ការងារ​អត់​ប្រយោជន៍ បុរស​ម្នាក់​នៅ​ខេត្ត​សាង​តុង ប្រទេស​ចិន បាន​ចំណាយ​ពេល ២ឆ្នាំ​ ប្រមូល​សម្បក​សិប្បី​សត្វ​ មក​សាងសង់​ចេញ​ជា​ផ្ទះ​ដ៏​ប្លែក​អស្ចារ្យ​មួយ។

 

 

សម្បក​សិប្បី​សត្វ​ជាង​មួយ​លាន​​ ដែល​រួម​មាន គ្រំ លៀស ងាវ ខ្យង និង​ខ្ចៅ​សមុទ្រ​ជាដើម ត្រូវ​បាន​បុរស​នេះ​ប្រមូល​ពី​លើ​កោះ​ដែល​លោក​កំពុង​រស់នៅ និង​ជុំវិញ​ពិភពលោក ដើម្បី​មក​តុបតែង​លម្អ​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ។

 

 

សម្បក​ដែល​ធ្ងន់​ជាង​គេ​មាន​អាច​មាន​ទម្ងន់​ប្រហែល ៤គីឡូក្រាម ឯ​សម្បក​តូច​ជាង​គេ​មាន​ប្រវែង​ត្រឹម​តែ ៣មិល្លីម៉ែត្រ​ប៉ុណ្ណោះ។

 

ពេល​នេះ​ផ្ទះ​ដែល​លោក ​Xiao Yongsheng សាង​សង់​រួច បាន​ក្លាយ​ទៅ​ជា​សារមន្ទីរ ​ដើម្បី​បង្ហាញ​ប្រវត្តិសាស្ត្រ​កោះ Lingshan ដែល​បុរស​វ័យ​ ៥៨ឆ្នាំ​នេះ​កំពុង​រស់នៅ។

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទថ្មី