៥ ចំណុច​ក្ដៅ​មុន​​សម្រេច​ចិត្ត​ទិញ​ Smartphone ​យក​ទៅ​ប្រើប្រាស់

  • 2015-01-08 18:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ចំណុច​ពិសេស​ជា​ច្រើន ដែល​អ្នក​ប្រើប្រាស់ Smartphone តែងតែ​គិត​ពិចារណា​នៅ​ពេល​សម្រេច​ចិត្ត​ជ្រើសរើស Smartphone ណាមួយ​ប្រើប្រាស់។ តើ​មាន​អ្វី​ខ្លះ​ទៅ?

 

 

@ម៉ាក ពិត​ណាស់​ម៉ាក​យីហោ​​អាច​ចាត់​ទុក​ថា ជា​អាទិភាព​ដែល​អតិថិជន​ពិចារណា​ទី​មួយ​​​។ ទូរសព្ទ​ដែល​ម៉ាក​យីហោ​​ក្រុមហ៊ុន​ល្អ ​ផ្តល់​​ភាព​កក់ក្តៅសម្រាប់​​ការ​ប្រើប្រាស់ ជាមួយ​ការ​​ទទួល​បាន​ទូរសព្ទ​ដ៏​ល្អ​និង​ការ​ប្រើប្រាស់​ប្រកប​ដោយ​ទំនុកចិត្ត។

 

@ប្រព័ន្ធ​ដំណើរការ សព្វថ្ងៃ​នេះ​មាន​ប្រព័ន្ធ​ដំណើរការ ៣ ដែល​ទទួល​ការ​ពេញនិយម​ប្រើប្រាស់​ច្រើន​ជាង​គេ​គឺ iOS, Android និង Windows Phone។ ប្រព័ន្ធ​ដំណើរការ​ទាំង ៣ នេះ សុទ្ធ​តែ​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ល្អ​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​អាច​រុញរា​ចិត្ត​ដើម្បី​អាច​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ។

 

@មុខងារ​កាមេរ៉ា ការ​ថត​រូប​កម្សាន្ត​បាន​ក្លាយ​ជា​ទី​ពេញនិយម​នា​ពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​ទូរសព្ទ​ដែល​មាន​កាមេរ៉ា​ល្អ​បំផុត ក៏​មិន​អាច​រំលង​​គិត​ពិចារណា​របស់​អ្នក​ប្រើប្រាស់​​នោះ​ដែរ។

 

@រូបរាង រូបរាង​​វិញ​ក៏​ជា​ចំណុចទាក់ទាញ​​​ និង​ចង់​បាន​របស់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ដែរ។ រចនា​ជាមួយ​​​​រូបរាង​ឡូយស្រស់​​ស្អាត ​តិច​ឬ​ច្រើន​អាច​ប៉ះពាល់​​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ប្រើប្រាស់​​។

 

@ថ្ម ដោយសារ​តែ​ទូរសព្ទ​ទំនើប​រចនា​ឡើង​មាន​មុខងារ​ប្រើប្រាស់​សំបូរ​បែប ដូច្នេះ​វា​ត្រូវការ​ថាមពល​ច្រើន។ ដូច្នេះ​ទូរសព្ទ​ដែល​មាន​ថ្ម​កាន់​បាន​យូរ ក៏​ស្ថិត​ក្នុង​ជម្រើស​ពិចារណា​​មួយ​ដែរ។

 

តើ​មាន​អ្វី​ផ្សេង​​ទៀត​ដែល​ប្រិយមិត្ត​ចាប់​អារម្មណ៍ ក្រៅ​ពី​ចំណុច​ខាង​លើ​នេះ?

 

បើ​ចង់​ដឹង​អ្នក​ណាលួច​​ Unfriend ​អ្នក​ស្ងាត់​ៗ​នៅ​លើ​ Facebook​ ចុច​ត្រង់​នេះ​

អាន​អត្ថបទ៖ ៣​វិធី​ធ្វើ​ឲ្យ​កុំព្យូទ័រ​កំពូល​យឺត​របស់​អ្នក​ដើរ​លឿន​ឡើង​វិញ​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី