ពិការមែនពិតតែចិត្តខ្លាំង ខំប្រឹងឡើងភ្នំទាំងគ្មានជើង
- 2014-10-02 00:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិការមែនពិតតែចិត្តខ្លាំង ខំប្រឹងឡើងភ្នំទាំងគ្មានជើង
ចន្លោះមិនឃើញ
ការឡើងភ្នំសម្រាប់មនុស្សធម្មតាពិបាកណាស់ទៅហើយ កុំថាឡើយមនុស្សពិការដែលប្រឹងស្រវាតោងឡើងទាំងគ្មានអវយវៈគ្រប់គ្រាន់។ ទោះយ៉ាងណា ជីវិតកើតមកហើយត្រូវប្រឹងតស៊ូ ទោះដៃជើងមិនគ្រប់ក្ដីក៏ត្រូវតែទ្រាំទទួលយក រៀនរស់ក្នុងភាពពិការ។ ថ្មីៗនេះ បុរសម្នាក់នៅខេត្តសាងតុង ប្រទេសចិន បានប្រឹងត្រដរឡើងភ្នំដែលមានចំណោតជិត ៩០ ដឺក្រេ។
លោក Chen Zhou បានជ្រើសរើសការឡើងភ្នំ Jianmen Pass នាខេត្តស៊ីឈួន ដើម្បីបង្ហាញមនុស្សគ្រប់គ្នាថាជនពិការក៏អាចធ្វើអ្វីៗបានដូចមនុស្សទូទៅដែរ។ បុរសតស៊ូម្នាក់នេះ បានបាត់បង់ជើងទាំងគូនៅពេលជួបឧប្បត្តិហេតុធ្លាក់ពីលើរថភ្លើង នៅពេលលោកមានអាយុទើប ១៣ឆ្នាំ។ ក្រោយមកលោក Chen បានប្រឹងត្រដររស់ដោយច្រៀងសុំលុយគេតាមផ្លូវ និងខាត់ស្បែកជើង មុនពេលសម្រេចចិត្តជម្នះភាពពិការធ្វើជាកំពូលអ្នកឡើងភ្នំ។
លោក Chen បានសម្រេចជោគជ័យក្នុងការឡើងភ្នំ ៥ រួចមកហើយក្នុងប្រទេសចិន។ បើតាមគេហទំព័រ Daily Mail បានបង្ហាញថាកាលពី ២ឆ្នាំមុន បុរសជនជាតិចិនរូបនេះបានឡើងភ្នំ Huashan នៅខេត្តសានស៊ី ដែលត្រូវចំណាយពេលត្រូវចំណាយពេលរហូតដល់ទៅ ១៩ម៉ោង។
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist