Apple Watch ដ៏​ប្រណិត​គ្មាន​ពីរ​លើ​លោក​នឹង​ចេញ​នៅ​ខែ​មីនា​នេះ តម្លៃ​...

  • 2015-01-11 18:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ក្នុង​ពិភព​បច្ចេកវិទ្យា​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​​ប្រើប្រាស់ Apple Watch បន្ទាប់ពី Apple បាន​ប្រកាស​បង្ហាញ​ពី​ផលិតផល​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន​មួយ​នេះ​​កាល​ពី​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ iPhone6/ 6 Plus កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។

 

ទីបំផុត Apple Watch នេះ​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ជា​ផ្លូវការ​នៅ​ខែ​មីនា ខាង​មុខ​នេះ​នៅ​អាមេរិក ឯ​តម្លៃ​ចាប់​ពី ៣៤៩ ដុល្លារ​ឡើង​ទៅ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ 9to5Mac វិបសាយ​ល្បី​ខាង​បច្ចេកវិទ្យា​នៅ​អាមេរិក។

 

 

នាឡិកា​ដៃ​ឆ្លាត​វៃ​នេះ មាន​ ៣ ប្រភេទ​គឺ៖

 

- Apple Watch ស្រោប​ដោយ​លោហធាតុ​ពណ៌​ខ្មៅ និង​កញ្ចក់​គ្រីស្ដាល់​មិន​ឆ្កូត​ភ្លឺ​ច្បាស់​ថ្លា។

- Apple Watch Sport ស្រោប​ដោយ​អាលុយមីញ៉ូម​ពណ៌​ប្រាក់ ជាមួយ​កញ្ចក់​ប្រភេទ Ion-X និង​មាន​ពណ៌​លេច​ស្រស់។

- Apple Watch Edition ស្រោប​ដោយ​មាស​ ១៨ ការាត់​ពណ៌​មាស និង​មាន​កញ្ចក់​កាត់​មិន​ឆ្កូត។

 

ដើម្បី​ប្រើ​ភ្ជាប់​ជាមួយ Apple Watch អ្នក​ប្រើ​ត្រូវ​មាន iPhone 5c/ 5s/ 6/ 6 Plus ខណៈ​ដែល​នាឡិកា​ឆ្លាត​វៃ​នឹង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.2 តែ​ម្ដង។

 

http://youtu.be/y-waTi8BPdk

 

Apple Watch មាន​មុខងារ​ជា​ច្រើន ដូចជា កម្មវិធី​មើល​ធាតុអាកាស កម្មវិធី​មើល​ម៉ោង​ពិភពលោក កម្មវិធី​សុខភាព កម្មវិធី​ផ្ញើ/ទទួល​សារ កម្មវិធី​ប្រតិទិន កម្មវិធី​មើល​ផែនទី ជា​ដើម។ Sabay នឹង​ផ្សាយ​លម្អិត​ពី​លក្ខណៈ​ពិសេស​របស់ Apple Watch នា​ពេល​ក្រោយ៕

 

 

 

 

 

 

 

 

 

 

ដោយ៖ សុផាត ប្រភព៖ Techradar