អបអរសាទរ Ronaldo ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​​ ​​​​​​Ballon d’Or យប់​​មិញ

  • 2015-01-13 12:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជើង​ស៊ុត Cristiano Ronaldo បាន​ក្លាយ​ជា​ម្ចាស់​​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ប្រចាំ​ឆ្នាំ​២០១៤​ដែល​លទ្ធផល​នេះ​ទើប​ត្រូវ​បាន​ប្រកាស​​កាល​យប់​មិញ​នៅ​​ទីក្រុង Zurich ប្រទេស​ស្វីស។

 

 

 

Cristiano Ronaldo បាន​ឈ្នះ​ពាន​រង្វាន់​លកីឡាករ​ល្អ​បំផុត​ក្នុង​លោក​នេះ​ពីរ​ឆ្នាំ​ជាប់​គ្នា និង​ជា​​លើក​ទី​៣​ហើយ​សម្រាប់​ពាន​ល្អ​ផ្តាច់​គេ​នេះ។ ឆ្នាំ​២០១៤កន្លង​ទៅ​កំពូល​តារា​បាល់ទាត់​ព័រទុយហ្គាល់​រូប​នេះ​រក​គ្រាប់​បាន​ចំនួន​៥៦​គ្រាប់​សម្រាប់​ការ​បង្ហាញ​ខ្លួន​លើ​ទី​លាន​៥១​ដង​ដែល​ជួយ​ឲ្យ Real Madrid ឈ្នះ​បាន​ពាន​រង្វាន់​៤​ផ្សេង​គ្នា។ ចំពោះ​ Messi វិញ​មិន​អាច​ស្វែង​រកពាន​នេះ​​​បាន​​ជា​លើក​ទី​៥ ឡើយ ​ហើយ Neuer ទៀត​សោត​ក៏​មិន​​ទាន់​​ស្គាល់​ជាតិ​ឈ្នះ​ជា​លើក​ដំបូង​ដែរ។

 

 

 

 

 

 

ពាន​រង្វាន់​ជា​ច្រើន​ទៀត Sabay នឹង​ផ្តល់​ជួន​បន្តិច​ទៀត​នេះ៕ ប្រែ​សម្រួល៖ ជាន ចាន់រ៉ា រូបថត៖ Dailymail