នាឡិកា​ដៃ​មហា​ថ្លៃ​ទាំង​ ៨ លើ​លោក

  • 2014-09-15 16:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​គ្រឿង​អលង្ការ​ ឬ​សម្ភារៈ​​ប្រើប្រាស់​ទំនើបៗ​បាន​ក្លាយ​ជា​វប្បធម៌​​សម្រាប់​តារា​ចម្រៀង​ តារា​ភាព​យន្ត​ និង​តារា​ល្បីៗ​​ទៅហើយ។ ក្នុង​ចំណោម​សម្ភារៈ​លំអ​រាង​កាយ​ដែល​ពួក​គេ​បាន​យក​មក​ប្រើ​ នាឡិកា​ដៃ​នូវ​តែ​ជា​គ្រឿង​តុប​តែង​ដ៏​សំខាន់​មិន​អាច​ចោល​បាន​។ ​នាឡិកា​ដៃ​ជា​របស់​ដែល​គេ​ចូល​ចិត្ត​យក​មក​ពាក់​ព្រោះ​វា​អាច​លើក​រាសី​ និង​កិត្តិយស​មិន​ថា​ការ​ចូល​រួម​កម្មវិធី​ ឬ​កិច្ចការ​ជំនួញ​ធំៗ​នោះទេ។ តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​គិត​ថា​នាឡិកា​ដៃ​អាច​មាន​តម្លៃ​រាប់​ពាន​ រាប់​ម៉ឺន​ រាប់​សែន​ ឬ​រាប់​លាន​ដុល្លារ​ដែរ​ឬ​ទេ?​ បើ​វា​មាន​តម្លៃ​ដល់​ថ្នាក់​ហ្នឹង​​ តើ​អ្នក​ណា​ខ្លះ​អាច​មាន​លុយ​ទិញ​យក​មក​ពាក់?

អីចឹង​ទំព័រ​ Sabay សូម​បង្ហាញ​នាឡិកា​ដៃ​ទាំង​៨​មាន​តម្លៃ​កប់​ក្ដោង​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ដូច​ខាង​ក្រោម​នេះ៖

១.​ Emperador Temple ជា​នាឡិកា​ដៃ​ផលិត​នៅ​ប្រទេស​ស្វីស​ដោយ​កំពូល​អ្នក​រចនា​ម៉ូដ​ George Piaget ​ក្នុង​ឆ្នាំ​ ១៨៧៤។ ម៉ូដែល​នេះ​មាន​តម្លៃ​ជាង​ ៣,៣​ លាន​ដុល្លារ។

២. Patek Philippe​ ផលិត​ឡើង​នៅ​ឆ្នាំ​ ១៨៥១​ ដោយ​​ក្រុមហ៊ុន​Patek Philippe & Co. ​ក្នុង​ប្រទេស​ប៉ូឡូញ​ និង​មាន​តម្លៃ​ប្រហែល​ ៣,៦​ លាន​ដុល្លារ។

៣. Patek Philippe ​ដូច​ម៉ូដែល​ខាង​លើ​នេះ​ដែរ តែ​វា​ស្រោប​ដោយ​ប្លាទីន​និង​ត្រូវ​បាន​គេ​ផលិត​នៅ​ឆ្នាំ​ ១៩៣៩​ដែល​មាន​តម្លៃ​ ៤​ លាន​ដុល្លារ។

៤. Louis Moinet ​ជា​នាឡិកា​ដៃ​មាន​ភាព​ទាក់ទាញ​បំផុត​របស់​បារាំង​ដែល​មាន​តម្លៃ​ប្រហែល​ ៤,៦​ លាន​ដុល្លារ។

៥. Breguet & Fils វា​ត្រូវ​បាន​គេ​ផលិត​នៅ​បារាំង​ចាប់​តាំង​ពី​សតវត្ស​ទី​ ១៨ និង​ជា​នាឡិកា​ដៃ​របស់​ប្រធានាធិបតី​របស់​អាមេរិក​គឺ​លោក​ Abraham Lincoln។ វា​មាន​តម្លៃ​ជាង​ ៤,៦​ លាន​ដុល្លារ។

៦. ​Hublot Big Bang ជា​នាឡិកា​ផលិត​នៅ​ស្វីស​ដែល​រុំ​លេច​ដោយ​ត្បូង​ពេជ្រ​យ៉ាង​ស្រស់​ឆើតឆាយ​ និង​មាន​តម្លៃ​ជាង​ ៥​ លាន​ដុល្លារ។

៧. Chopard 201​ បាន​រចនា​ឡើង​ដោយ​ត្បូង​ពេជ្រ​ចម្រុះ​ពណ៌​របស់​ស្វីស​និង​មាន​តម្លៃ​ជាង​ ២៥​ លាន​ដុល្លារ។

៨. Breguet Grande Complication​ ជា​នាឡិកា​ដែល​ម្ចាស់​សត្រី​បារាំង​ Marie Antoinette ​បាន​យក​មក​ពាក់​ដំបូង​គេ​ដែល​មាន​តម្លៃ​ប្រហែល​ ៣០​ លាន​ដុល្លារ៕

​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖therichest