Western Cup សប្ដាហ៍​នេះ​​រៀបចំ​នៅ​វិទ្យាល័យ​បាក់ទូក​និង​ភ្នំពេញថ្មី

  • 2015-01-16 17:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​ជម្រុះ​តាម​ពូល​ពាន​រង្វាន់​បាល់ទះ​ធំ​​ប្រចាំ​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​ Western Cup 2015  នៅ​សប្ដាហ៍​នេះ​មាន​ចំនួន ៤ ប្រកួត​​ដោយ​គ្រោង​រៀបចំ​នៅ​ទីលាន​បាល់ទះ​ក្នុង​វិទ្យាល័យ​បាក់ទូក និង វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។

 
 

សកម្ម​ភាព​ប្រកួត​ Western Cup កន្លង​ទៅ

  សម្រាប់​ទី​លាន វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី នឹង​ត្រូវ​ទទួល​ការ​ប្រកួត​រវាង​ក្រុម​ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន និង ក្រុម វិទ្យាល័យ​ឥន្ទ្រទេវី  ចាប់​ពី​ម៉ោង ២ រសៀល​តទៅ ថ្ងៃ​ទី ១៦ មករា នេះ។ មួយ​ប្រកួត​ទៀត ក្រុម​វិទ្យាល័យ​ទួលអំពិល ត្រូវ​ប៉ះ​ក្រុម​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា នៅ​ម៉ោង ៤ រសៀល។

 

ចំណែក​ទីលាន​បាល់ទះ​វិទ្យាល័យ​បាក់ទូក វិញ​មាន​ ២ ប្រកួត​ដូច​គ្នា ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​សៅរ៍ ស្អែក​នេះ។ ក្រុម​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះដាច់ ជួប​ វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ នៅ​ម៉ោង ២ រសៀល ហើយ​​វិទ្យាល័យ ឬស្សីកែវ ប៉ះ​ វិទ្យាល័យ​ព្រែកលៀប នៅ​ម៉ោង ៤ រសៀល។

 

ពាន​រង្វាន់​សម្រាប់​តែ​សិស្ស​វិទ្យាល័យ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៣២ ដោយ​បែងចែក​ទៅ​ជា​ ៤ ពូល ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ ចំនួន២ ក្រុម​មាន​កៅអី​ឡើង​ទៅ​លេង​នៅ​វគ្គ​បន្ទាប់ ដើម្បី​ប្រជែង​រង្វាន់​ប្រាក់​លាន។ ក្រុម​ជើង​ឯក​នឹង​ទទួល​ទឹក​ប្រាក់​ចំនួន ១០ លាន​រៀល ខណៈ​ក្រុម​ជើង​ឯក​រក​បាន​ ៦ លាន​រៀល ក្រុម​លេខ ៣ នឹង​ទទួល​បាន​ទឹក​ប្រាក់ ៤ លាន​រៀល និង​ក្រុម​លេខ ៤ ចំនួន ៣ លាន​រៀល។

 

Western Cup 2015 រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​វេស្ទើន ក្រោម​ការ​ឧបត្តម្ភ​ដោយ​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​ដូចជា ភេសជ្ជៈ M-150, រោងភាព​យន្ត​លេជេន​, ផ្សា​ទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលា​វេស្ទើន​អន្តរជាតិ, មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay៕

 

 

Sabay នឹង​ជម្រាប​ជូន​ពី​លទ្ធផល​​ក្រោយ​ចប់​​ការ​ប្រកួត​។

  អត្ថបទ៖ ម៉ឺន រស្មី