កំពូលអ្នករត់ចម្រុះក្បាច់ តែទម្រាំធ្វើបានឈឺសាច់មិនស្ទើរ
- សៅរ៍, 17 មករា 2015 16:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលអ្នករត់ចម្រុះក្បាច់ តែទម្រាំធ្វើបានឈឺសាច់មិនស្ទើរ
ចន្លោះមិនឃើញ
បន្ទាប់ពីចំណាយពេល ១ឆ្នាំ ក្នុងការផលិតជាវីដេអូ បន្សល់ទុកមុខរបួសជាច្រើន និងការឈឺចាប់រាប់មិនអស់ អ្នករត់ចម្រុះក្បាច់ម្នាក់នៅប្រទេសស្លូវើនៀ បានធ្វើឲ្យមនុស្សជាច្រើនកោតសរសើរមិនដាច់ពីមាត់ ចំពោះទេពកោសល្យដ៏អស្ចារ្យកម្រមានអ្នកធ្វើបាន។
កំពូលអ្នករត់កាត់ឧបសគ្គជាច្រើននេះ ឈ្មោះ Dominik Sky មានទម្ងន់ខ្លួនដល់ទៅ ៩០គីឡូក្រាម។ លោកបានជម្នះហាត់ពត់រត់លោតតាមចន្លោះបង្អួច ទ្វារឡាន ចន្លោះដើមឈើ និងលោតទម្លាក់ខ្លួនពីលើទីខ្ពស់ជាដើម។ យ៉ាងណាក្ដី ទម្រាំបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យនេះឡើង អ្នករត់ដ៏ល្បីឈ្មោះលើលោក ត្រូវភ្លាត់ស្នៀតរងរបួសជាច្រើន ពេញដងខ្លួន ហើយមានពេលពេលខ្លះត្រូវបែកក្បាល រហូតដល់ដេរផងដែរ។
តោះ! មើលវីដេអូដ៏អស្ចារ្យនេះទាំងអស់គ្នា៖
http://youtu.be/0hR7RyDLCs8
ចុចអាន៖ គ្រាន់តែឡានប្រឡាក់សោះ អាចគូររូបយ៉ាងរស់រវើកបាន
ដោយ៖ គង់ វិសាល