Sabay ​​ឧបត្ថម្ភ​ក្រុម​បង្កើត​ក្តារចុច​ខ្មែរ​ឆ្លាត​វៃ​ បន្ត​បង្កើត​សមិទ្ធផល​ជួយ​សង្គម

  • 2015-01-21 17:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay បាន​ឧបត្ថម្ភ​ដល់​ក្រុម​​ការងារ​បង្កើត​ក្តារចុច​ខ្មែរ​ឆ្លាត​វៃ​​របស់​លោក​គ្រុយ វណ្ណា បន្ទាប់​ពី​​មើល​ឃើញ​ក្រុម​នេះ​​បាន​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ​នៅ​លើ​ទូរសព្ទ​និង​មានការ​ខ្វះខាត​ក្នុង​ការ​បំពេញ​ការងារ។

 

 

កញ្ញា ​ជា​ ចរិយា  Brand Manager នៃ​ក្រុមហ៊ុន Sabay បាន​ឲ្យ​ដឹង​ថា Sabay តែងតែ​គាំ​ទ្រ​​​រាល់​ការ​​បង្កើត​​ស្នាដៃ​របស់​យុវជន​ខ្មែរ ដែល​​មាន​ប្រយោជន៍​ជួយ​ដល់​សង្គម។ ជាក់ស្តែង​ការ​​បង្កើត​ក្តារចុច​ឆ្លាត​វៃ​របស់​ក្រុម​​លោក​គ្រុយ វណ្ណា បាន​ជួយ​សង្គមជា​ច្រើន ធ្វើ​ឲ្យ  Sabay រីករាយ​ក្នុងការ​ឧបត្ថម្ភ​​​ជួយ​សម្រួល​ដល់​ការ​បំពេញ​ការងារ​របស់​លោក​ឲ្យ​កាន់​តែ​ប្រសើរ​ ​​ដើម្បី​​ធ្វើ​ឲ្យ​លោក​អាច​បន្ត​បង្កើត​ស្នាដៃ​ថ្មី​ៗបន្ថែមទៀត​សម្រាប់​បម្រើ​ប្រយោជន៍​ដល់​​សង្គម​ជាតិ។

 

ជា​ការ​ឆ្លើយតប​ លោក គ្រុយ​ វណ្ណា បាន​សំដែង​ក្តី​រីករាយ​សម្រាប់​ការ​ឧបត្ថម្ភ​​របស់ Sabay ក្នុង​ការ​គាំទ្រ​ការ​បង្កើត​ស្នា​ដៃ​របស់​​ក្រុម​លោក​នេះ។ លោក​ថា ការ​ឧបត្ថម្ភ​​នេះ​បាន​ផ្តល់​កម្លាំង​ចិត្ត​​ និង​ដែល​បាន​រួម​ចំណែក​​ឲ្យ​​ក្រុម​លោក​អាច​បន្ត​បំពេញការងារ​​កាន់​តែ​ប្រសើរ​​​ថែមទៀត។

 

លោក គ្រុយ វណ្ណា ​និស្សិត​ខ្មែរ​រៀន​នៅ​​ប្រទេស​ជប៉ុន​បាន​បង្កើត​​ក្ដារ​ចុច​ឆ្លាត​វៃ ដែល​​​បាន​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​នៅ​លើ iOS 8 កន្លង​ទៅ​ ដែល​ធ្វើ​ឲ្យ​ការ​វាយ​អក្សរ​ខ្មែរ​កាន់​តែ​លឿន​និង​ងាយស្រួល។ ក្រោយ​ពេល​ទទួល​បាន​ជោគជ័យ​ និង​គាំទ្រ​ពី​ប្រិយមិត្ត លោកកំពុង​ធ្វើ​​គម្រោង​​អភិវឌ្ឍន៍​ក្តារ​ចុច​ឆ្លាត​វៃ​នេះ​​​​នៅ​លើ​ Android ​បន្ត​ទៀត​ ហើយ​ដែល​គ្រោង​បញ្ចប់​និង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

ប្រិយមិត្ត​អាច​ទំនាក់ទំនង​​លោក​គ្រុយ វណ្ណា តាម​លេខ​ទូរសព្ទ ០១១ ៩៥៥ ៥៩៥ សម្រាប់​ព័ត៌មាន​និង​ការ​សាកសួរ​បន្ថែម៕

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទពេញនិយម