Dara ក្រុម 2NE1 នឹង​សម្ដែង​តួ​ឯក​ក្នុង​រឿង​ភាគ​ចិន​ លើក​ដំបូង

  • 2015-01-21 19:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង 2NE1 Sandara Park រួម​ជាមួយ​តារា​សម្ដែង Kim Young Kwang នឹង​សម្ដែង​ជា​តួ​ឯក​រួម​គ្នា​ក្នុង​រឿង​ភាគ​ចិន​ថ្មី​មួយ​មាន​ចំណង​ជើង​ថា "Dr. Mo Clinic”។

 

 

អ្នក​នាំ​ពាក្យ​ផលិតកម្ម Enpino របស់​តារា​សម្ដែង Kim Young Kwang បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​មករា នេះ​ថា Kim Young Kwang និង​ Sandara Park ត្រូវ​បាន​ផ្ដល់​តំណែង​តួ​ឯក​ក្នុង​រឿង​ភាគ​ថ្មី​មួយ​ដែល​សហការ​ផលិត​ដោយ​ក្រុមហ៊ុន ចិន-កូរ៉េ មាន​ចំណង​ជើង​ថា "Dr. Mo Clinic”។ ភាពយន្ត​ភាគ​នេះ នឹង​ចាប់​ផ្ដើម​ថត​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

 

"Dr. Mo Clinic” រៀបរាប់​ពី​ការ​ឈឺចាប់ និង​ការ​ព្យាបាល​ផ្លូវ​ចិត្ត របស់​បុរស​ម្នាក់ និង​នារី​ម្នាក់ ដែល​ព្យាយាម​បំភ្លេច​ស្នេហា​ចាស់​របស់​ពួក​គេ។ ក្នុង​ខ្សែ​ភាពយន្ត​នេះ តារា​សម្ដែង​វ័យ ២៨ឆ្នាំ Kim Young Kwang នឹង​សម្ដែង​ជា​​តួ​ពេទ្យ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ឈ្មោះ​Mo Yi Ahn ស្រប​ពេល​ដែល តារា​វ័យ ៣០ឆ្នាំ Sandara Park សម្ដែង​ជា​តួ​អ្នក​ជំងឺ។ ភាពយន្ត​នេះ​នឹង​មាន​បញ្ចាំង​តាម​រយៈ​បណ្ដាញ​អ៊ីនធឺណិត​ធំ​ៗ​នៅ​ចិន ដូច​ជា​ Naver TV Cast និង Youku។

 

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​តារា​ចម្រៀង Sandara Park បាន​សម្ដែង​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត បន្ទាប់​ពី​នាង​ចូល​ក្រុម 2NE1 តាំង​ពី​ឆ្នាំ​២០០៩។ ចំណែក​តារា​សម្ដែង Kim Young Kwang កន្លង​មក​ធ្លាប់​សម្ដែង​ភាពយន្ត​ភាគ​ល្បី​ៗ​ដូច​ជា រឿង "Pinocchio”, “Good Doctor” និង​រឿង "Love Rain” ជាដើម ៕

 

ចុច​មើល៖កម្រង​រូប​ថត Cute និង​សិចស៊ី​បំផុត ពី Dara កំពូល​ស្រី​ស្អាត​ប្រចាំ​ក្រុម 2NE1

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទពេញនិយម