អ្នក​សិល្បៈ​ផ្ញើ​សារ រំលែក​ទុក្ខ​​មរណភាព​កូន​ប្រុស​​អធិរាជ​សំឡេង​ មាស ស៊ីន ស៊ីសាមុត

  • 2015-01-21 23:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ទទួល​​បាន​ដំណឹង​​ស្ដី​ពី​មរណភាព លោក ស៊ីន ច័ន្ទឆាយា  ប្រធាន​សមាគម ស៊ីន ស៊ីសាមុត ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ភ្លាម​សិល្បករ​សិល្បៈ​ការិនី​ជា​ច្រើន​បាន​​សម្ដែង​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង និង​ ចូល​រួម​​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព។

 

ក្រោយពី​ទទួល​បាន​​ដំណឹង​ភ្លាម​ លោក សួស សងវាចា លោក ណយ វ៉ាន់ណេត លោក ចាន់ សម័យ លោក គួច ខេវិន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​តាម​រយៈ​គេហទំព័រ Sabay និង ស្នើ​ឲ្យ​សិល្បករ​-សិល្បៈ​ការិនី​​ផ្សេង​ទៀត មេត្តា​ចូល​រួម​បុណ្យ​សព របស់ ​លោក ស៊ីន ច័ន្ទឆាយា ឲ្យ​បាន​ច្រើន​។

 

http://youtu.be/9JjD7LaaUNc

រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ លោក ចាន់ សម័យ, ណូយ វ៉ាន់ណេត, សួស សងវាចា និង លោក គួច ខេវិន

 

 

លោក ស៊ីន ច័ន្ទឆាយា បាន​ស្លាប់​ក្នុង​វ័យ ៥៧ ឆ្នាំ កាល​ពី​ម៉ោង​ ១១ ជាង ម្សិល​មិញ​នេះ ដោយ​សារ​ឧប្បត្តិហេតុ​រអិល​ដួល​​ខ្លួន​ឯង នៅ​ខាង​មុខ​ផ្ទះ​ជួល​ទីតាំង​សមាគម​សព្វ​ថ្ងៃ បន្ទាប់​ពី​លោក​ត្រឡប់​​មក​ពី​ទទួល​ទាន​កាហ្វេ​ជា​ទម្លាប់។ លោក គឺ​ជា​កូន​ទី ២ របស់ អធិរាជ​សំឡេង​ មាស ស៊ីន ស៊ីសាមុត។

 

បច្ចុប្បន្ន សព​របស់ ​លោក ស៊ីន ច័ន្ទឆាយា កំពុង​តម្កល់​នៅ​ទីតាំង​សមាគម ស៊ីន ស៊ីសាមុត ក្នុង​សង្កាត់​ទឹក​ល្អក់​ ៣ ខណ្ឌ ទួលគោក ៕

អត្ថបទ៖ ខុត សីហា