អូន​​តូច​សុខចិត្ត​អត់​ញ៉ាំ​ ដើម្បី​ទិញ​ឆ្នោត ​យក​ប្រាក់​ព្យាបាល​ឪពុក

  • 2015-01-23 22:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ​ប្រាំបី​ឆ្នាំ​ម្នាក់​ បាន​បំភ្លេច​អាហារ​ពេល​ព្រឹក​ជិត​ប្រាំ​ខែ​មក​ហើយ ​ព្រោះ​ត្រូវ​ទុក​ប្រាក់​ទិញ​ឆ្នោត​ផ្សង​សំណាង ដោយ​សង្ឃឹម​ថា​អាច​ឈ្នះ​រង្វាន់​ធំ​ដើម្បី​យក​ប្រាក់​ទៅ​ឲ្យ​ឪពុក​របស់​ខ្លួន​ដែល​កំពុង​ឈឺ។

 

 

កូន​កតញ្ញូ​ម្នាក់​នោះ​ឈ្មោះ Song Biyang រស់នៅ​ខេត្ត  Hubei ប្រទេស​ចិន។ លោកយាយ​របស់ Song បាន​និយាយ​ថា​គាត់​បាន​ឲ្យ​ប្រាក់​ទៅ​ចៅ ២យាន់​រាល់ថ្ងៃ​សម្រាប់​អាហារ​ពេល​ព្រឹក ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ចំណាយ​លើ​អាហារ Song បាន​ញ៉ាំ​ទឹក​ឲ្យ​បាន​ពេញ​ពោះ ព្រោះ​ត្រូវ​ទុក​ប្រាក់​ទិញ​ឆ្នោត​ផ្សង​សំណាង ​ក្រែង​បាន​ឈ្នះ​រង្វាន់​ធំ​យក​ប្រាក់​ទៅ​ព្យាបាល​ឪពុក​ដែល​ត្រូវការ​ផ្លាស់​ក្រលៀន​ថ្មី ។ នៅ​ពេល​ឪពុក Song ដឹង​ថា​ថា​កូន​​របស់​ខ្លួន សុខចិត្ត​ពោះ​ទទេ​ដើម្បី​ទិញ​ឆ្នោត​សម្រាប់​លោក លោក​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ និង​ព្យាយាម​បញ្ចុះបញ្ចូល​កូន​ឲ្យ​បញ្ឈប់​វា។

 

 

ឪពុក​របស់​ក្មេង​តូច​នេះ​ត្រូវ​ការ​ប្រាក់​ដើម្បី​វះកាត់​ចំនួន៤៨១៨៣ដុល្លារ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ទេ ពេល​លែងលះ​គ្នា​​ជាមួយ​ភរិយា លោក​មិន​ទទួល​បាន​ប្រាក់​សំណង ហើយ​ឥឡូវ​នៅ​ជំពាក់​ប្រាក់​គេ​ថែម​ទៀត​ផង។ ឥឡូវ​នេះ​យាយ​របស់ Song បាន​ឲ្យ​ប្រាក់​៣​យាន់​​រៀងរាល់​ព្រឹក​ ដើម្បី​ឱ្យ​​ចៅ​ប្រុស​របស់​ខ្លួន អាច​ទុក​លុយ​​ទិញ​ឆ្នោត​​ខ្លះ និង​​​អាច​បរិភោគ​ចំណី​​ខ្លះ៕

 

ចុចអាន៖ នារី​ពិការ​​ដៃ​ជើង ប្រើ​​ច្រមុះ​​លក់​ផ្លែប៉ោម​តាម​អនឡាញ​​ទទួល​ជោគជ័យ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist