ដុំ​អាចម៍​ផ្កាយ​ធំ​ហោះ​កាត់​កៀក​ផែនដី​យប់​ស្អែក​នេះ អាច​អង្គុយ​មើល​ជាមួយ​សង្សារ​បាន

  • 2015-01-25 18:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ចន្ទ​ស្អែក​នេះ នឹង​មាន​ដុំ​អាចម៍​ផ្កាយ​​ធំ​ហោះ​កៀក​កាត់​ភព​ផែនដី​យើង​នេះ ប៉ុន្តែ​អង្គការ NASA និយាយ​ថា កុំ​បារម្ភ យើង​នឹង​មាន​សុវត្ថិភាព​ធម្មតា​ទេ។

 

អាចម៍​ផ្កាយ​មាន​ឈ្មោះ​ថា 2004 BL86 និង​ហោះ​កាត់​​មាន​ចម្ងាយ​ពី​ផែនដី ១,២ លាន​គីឡូម៉ែត្រ នៅ​ម៉ោង ១១:១៩ ព្រឹក​នៅ​អាមេរិកត្រូវ​នឹង​ម៉ោង ១១:១៩​នាទី​យប់​នៅ​កម្ពុជា។

 

 

2004 BL86 មាន​ទំហំ​អង្កត់​ផ្ចិត​កន្លះ​គីឡូម៉ែត្រ។ វា​ជា​អាចម៍​ផ្កាយ​ធំ​បំផុត​ហោះ​ជិត​ផែនដី​បំផុត​ រហូត​ដល់​ឆ្នាំ​២០២៧ ទើប​មាន​អាចម៍​ផ្កាយ​មួយ​ទៀត​ហោះ​កាត់​ផែនដី ឈ្មោះ 1999 AN10។

 

នេះ​ជា​ឱកាស​ដ៏​កម្រ​ដែល​ប្រិយមិត្ត​អាច​មើល​អាចម៍​ផ្កាយ​ដោយ​ប្រើ​តេឡេស្កុប ឬ​កែវ​យឺតៗ​ធំ ឬ​បើ​មិន​អ៊ីចឹង​ទេ អាច​ចុច​ត្រង់​នេះ​ដើម្បី​មើល​តាម live TV លើ​កុំព្យូទ័រ

 

ដុំ​ផ្កាយ​នេះ​ត្រូវ​គេ​រក​ឃើញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០០៤ ដោយ​តេឡេស្កុប Lincoln near-Earth Asteroid Research៕

http://youtu.be/UEJNSLiZVhk

ដោយ៖ សុផាត ប្រភព៖ CNN