រកឃើញសពព្រះសង្ឃបាត់ព្រះកាយ២០០ឆ្នាំ ក្នុងកាយវិការសមាធិ
- 2015-01-29 18:20:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញសពព្រះសង្ឃបាត់ព្រះកាយ២០០ឆ្នាំ ក្នុងកាយវិការសមាធិ
ចន្លោះមិនឃើញ
រឿងរ៉ាវដ៏គួរភ្ញាក់ផ្អើលមួយបានកើតឡើងនៅប្រទេសម៉ុងហ្គោលី ខណៈអ្នកជំនាញរកឃើញសាកសពព្រះសង្ឃមួយអង្គដែលបាត់ព្រះកាយប្រហែលពីររយឆ្នាំមកហើយ ក្នុងកាយវិការសមាធិ ព្រះហស្តទាំងគូក្ដោបចូលគ្នា។
នេះគឺជារឿងដ៏អស្ចារ្យមួយ បង្ហាញពីការតាំងសមាធិរបស់ព្រះសង្ឃ ដែលគេប៉ាន់ស្មានថាបាត់ព្រះកាយកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៨០០។ សពព្រះសង្ឃដែលរកឃើញនេះ អ្នកជំនាញមិនទាន់ដឹងថាស្ថិតនៅក្នុងសាសនាអ្វីនៅឡើយទេ ប៉ុន្តែបានវាយតម្លៃថាមានអាយុកាលយ៉ាងតិចក៏ ២០០ឆ្នាំដែរ។
កាសែត Mongolia's Morning របស់ប្រទេសម៉ុងហ្គោលី បានចុះផ្សាយថា សពនេះត្រូវស្រោបរក្សាទុកក្នុងស្បែកសត្វ ហើយទើបរកឃើញនៅក្នុងសប្ដាហ៍នេះ។ ក្រុមអ្នកស្រាវជ្រាវ កំពុងសិក្សាទៅលើរបកគំហើញដ៏អស្ចារ្យនេះ នៅរដ្ឋធានី Ulaanbataar ប្រទេសម៉ុងហ្គោលី៕
ចុចអាន៖ ផ្ទាំងគំនូរអស្ចារ្យ មើលពីរដងចេញអត្ថន័យពីរផ្សេងគ្នា
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ mirror