និស្សិត​ខ្មែរ​ចាប់​ដៃ​និស្សិត​កូរ៉េ​បង្កើត​រ៉ូបូត​ប្រជែង​សមត្ថភាព​គ្នា

  • 2015-01-30 23:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ខ្មែរ​បាន​ចាប់​ដៃ​និស្សិត​មក​ពី​ប្រទេស​កូរ៉េ​លើ​​​​គម្រោង​បង្កើត​រ៉ូបូត​រួម​គ្នា ដើម្បី​ជា​ការ​បង្ហាញ​​សមត្ថភាព​និង​ផ្លាស់​ប្តូរ​ចំណេះដឹង​គ្នា​​​សម្រាប់​ជំរុញ​និង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​របស់និស្សិត​ទាំង​ពីរ​ប្រទេស​។

 

 

លោក​ព្រំ ពៅ ប្រធាន​មហាវិទ្យាល័យ​មេកានិក​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ (NPIC) បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​និស្សិត​មហាវិទ្យាល័យ​មេកានិក​នៃ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា បាន​សហការ​ជាមួយ​និស្សិត​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​កូរ៉េ​សហការ​​គ្នា​បង្កើត​គម្រោង​បង្កើត​​​រ៉ូបូត​រួម​គ្នា ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ ចំណេះដឹង​​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​របស់​និស្សិត​​ប្រទេស​ទាំង​ពីរ​។

 

លោក​ថា ការ​សហការ​គ្នា​នេះ បាន​ធ្វើ​ឲ្យ​និស្សិត​កម្ពុជា​អាច​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ និង​អាច​សិក្សា​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​និស្សិត​កូរ៉េ ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​នា​ពេល​អនាគត។

 

http://youtu.be/GTuiz0HZVlc

 

និស្សិត​ ឃឿន សុជារិទ្ធ និស្សិត​សិក្សា​ឆ្នាំ​ទី​បួន​ផ្នែក​មេកានិក​ប្រាប់​ថា លោក​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដែល​បាន​សហការ​ជាមួយ​និស្សិត​កូរ៉េ​លើ​ការ​បង្កើត​រ៉ូបូត។

 

និស្សិត​រូប​នេះ​បញ្ជាក់​ថា តាម​រយៈ​ការ​ធ្វើការ​ជាមួយ​គ្នា​នេះ ធ្វើ​ឲ្យ​លោក​អាច​ទទួល​បាន​ចំណេះដឹង​ថ្មីៗ និង​អាច​ស្វែង​យល់​ពី​​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​របស់​និស្សិត​កូរ៉េ ដើម្បី​យក​ទៅ​អភិវឌ្ឍ​សមត្ថភាព​នៅ​ថ្ងៃ​ខាង​មុខ​កាន់​តែ​ប្រសើរ​ឡើង។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា