កម្រងឈុតឆាកប្រយុទ្ធស៊ីសាច់ហុតឈាម ក្នុងពិភពសត្វព្រៃ
- 2015-02-05 17:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រងឈុតឆាកប្រយុទ្ធស៊ីសាច់ហុតឈាម ក្នុងពិភពសត្វព្រៃ
ចន្លោះមិនឃើញ
សត្វព្រៃមានវិធីរស់នៅផ្ទាល់ខ្លួន ប្រកបដោយក្ដីសុខជាមួយធម្មជាតិ ប៉ុន្តែពេលខ្លះក៏អាចមានជម្លោះដណ្ដើមវាតទី ឬចំណីគ្នាផងដែរ។ ជាទូទៅ សត្វធំៗតែងក្លាយជាអធិរាជ មានអាហារបបូរហូរហៀរហែកស៊ីមិនអស់។ យ៉ាងណាក្ដី យើងឃើញសត្វកំណាចមួយចំនួន ក៏ត្រូវរងបរាជ័យយ៉ាងអាម៉ាស់ រត់ផាសក្រញាំ ដោយសារសត្វតូចៗញយដែរ។ រូប ១០សន្លឹកខាងក្រោមនេះ នឹងបង្ហាញពីសកម្មភាពកំពុងពើបប្រយុទ្ធគ្នា ក្នុងពិភពសត្វព្រៃ៖
១. ឆ្កែព្រៃ ព្យាយាមដណ្ដើមអាហារពីសត្វត្មាត
២. ខ្លា ត្រូវសត្វកាំប្រមាបាញ់រោមដាក់ រងរបួសជាដំណំ
៣. ឥន្ទ្រីកំពុងចាប់ត្រីជាអាហារ
៤. តោ ត្រូវសេះបង្កង់ធាក់យ៉ាងពេញទំហឹង
៥. ស្ទាំង ត្រូវចាបទំពីលើ និងចឹកក្បាល
៦. កណ្ដុរ ត្រូវស្វាទះមួយដៃ
៧. តោកំព្រា ត្រូវដំរីដេញរហូតឡើងតោងដើមឈើ
៨. ឆ្កែ កំពុងសំញែងចង្កូមដាក់ខ្លាឃ្មុំស
៩. ក្រពា ត្រូវក្ដាមកៀបមាត់ជាប់ រើលែងរួច
១០. តោកំណាច ត្រូវហ្វូងក្របីដេញ
ទស្សនាបណ្តុំរូបភាពប្លែកៗជាច្រើនទៀត៖ ចុចទីនេះ
ដោយ៖ គង់ វិសាល ប្រភព៖ Mirror