ក្មេងស្រីគួរអាណិត ត្រូវជីតាទុកចោលដោះដូរជាមួយថ្លៃងូតទឹក
- 2015-02-05 18:52:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីគួរអាណិត ត្រូវជីតាទុកចោលដោះដូរជាមួយថ្លៃងូតទឹក
ចន្លោះមិនឃើញ
ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ ឈ្មោះ Siyao ត្រូវជីតាទុកចោលក្នុងផ្ទះហែលទឹកមួយនាប្រទេសចិន បន្ទាប់ពីអះអាងថាភ្លេចកាបូបលុយ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះមានរយៈពេលជាងមួយខែទៅហើយ ជីតាក្មេងស្រីនៅតែមិនទាន់មកទទួលចៅទៅវិញទៀត។
ជីតាក្មេងស្រីបានប្រាប់ចៅថាចង់ងូតទឹកក្ដៅ និងម៉ាស្សាដងខ្លួន ប៉ុន្តែពេលមកបង់ថ្លៃឈ្នួល លោកតាក៏និយាយថាភ្លេចកាបូបលុយនៅផ្ទះ និងផ្ញើចៅស្រីជាការធានាដើម្បីទៅយកលុយ។ ចាប់តាំងពីពេលនោះមក បាត់ដំណឹងលោកតារហូត តម្រូវឲ្យបុគ្គលិកនៅមើលថែក្មេងស្រី ដែលរហូតមកទល់ពេលនេះមានរយៈពេលជាងមួយខែទៅហើយ។ សព្វថ្ងៃ ក្មេងស្រីនេះកំពុងរស់នៅក្រោមការយកចិត្តទុកដាក់ពីបុគ្គលិកផ្ទះហែលទឹកនោះ នៅក្រុង kunming ភាគនិរតីខេត្តយូណាន ប្រទេសចិន។
នៅពេលដែលកន្លែងនេះបិទលែងទទួលភ្ញៀវ ពួកគេបានបើកទូរទស្សន៍ចោលដើម្បីកុំឲ្យក្មេងតូចមានអារម្មណ៍ថាឯកា ឬភ័យខ្លាច។ លើសពីនេះ បុគ្គលិកក៏បានយកអាហារឲ្យនាងទទួលទាន ព្រមទាំងជួយផ្លាស់ប្ដូរសំលៀកបំពាក់ឲ្យផងដែរ។ រឿងជីតាទុកចោលក្មេងស្រីចោល ត្រូវចុះផ្សាយលើសារព័ត៌មានក្នុងស្រុកដើម្បីឲ្យជីតាមកទទួលនាងវិញ ប៉ុន្តែនៅមិនទាន់មានដំណឹង៕
ចុចអាន៖ មួយសន្លឹកខុសគ្នាបួនវ័យ មើលទៅគួរឲ្យចាប់អារម្មណ៍
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Dailymail