ទូរសព្ទ​ប្រណិត​តម្លៃ​ជិត ២ ម៉ឺន​ដុល្លារ​លេច​វត្តមាន​ផ្អើល​កម្ពុជា

  • 2015-02-12 16:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​មាន​ទូរសព្ទ Vertu Signature Touch Bentley 2015 ស៊េរី​ថ្មី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជ្រៀត​ចូល​ទីផ្សារ​កម្ពុជា​ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​ចង់​ឃើញ​ និង ចង់​ដឹង​ពី​រូបរាង​ និង លក្ខណៈ​យ៉ាង​ម៉េច​បាន​មាន​តម្លៃ​ថ្លៃ​មហា​សាល​បែប​នេះ។

 

http://youtu.be/iPZO88b24gQ

 

លោក ជា សុភ័ក្រ្ត ម្ចាស់​ហាង​ The V Store បាន​ឲ្យ​ដឹង​ថា​ ប្រាកដណាស់​ហាង​លោក​បាន​យក​ ទូរសព្ទ​ដ៏​ប្រណិត​នេះ​មក​លក់​លើ​ទីផ្សារ​កម្ពុជា។

 

ម្ចាស់ហាងរូបនេះ​បន្ត​ថា​ លក្ខណៈ​ពិសេស​ស្មាតហ្វូន​ Vertu នេះ​វា​បាន​រូម​បញ្ចូល​ម៉ាក​រថយន្ត Bentley  ដែល​ជា​ម៉ាក​រថយន្តដ៏ប្រណិត​នៃ​ចក្រភព​អង់គ្លេស។ ម្យ៉ាងទៀតស្មាតហ្វូន Vertu នេះបាន​បំពាក់​ CPU Qualcomm Snapdragon 801 SoC , អេក្រង់ 4.7 អាច​បង្ហាញ​កម្រិត​រូបភាព 1080p , តួ​ទាំង​មូល​គ្រប​ដណ្តប់​ដោយ​គ្រីស្តាល់​ត្បូង​កណ្តៀង, មាន​អង្គ​ចង​ចាំ 64GB , និង​មាន​កាមេរ៉ា​ទំហំ 13MP ភ្ជាប់​នឹង​ flash LED ចំនួន​ ២ គ្រាប់។ អាច​ប្រើ​ប្រាស់​ប្រព័ន្ធ 4G LTE និង ការ​សាក​ថ្ម​ឥត​ខ្សែ ហើយ ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ Android 4.4 KitKat។

 

សម្រាប់ Vertu Signature Touch Bentley 2015 ​លក់​លើ​ទីផ្សារ​កម្ពុជា​ប្រហែល ១៩.៨០០ ដុល្លារ។

 

 

 

បើ​ប្រិយមិត្ត​ចាប់​អារម្មណ៏​អាច​ទំនាក់​ទំនង​ទូរសព្ទ​លេខ ០១២ ៧៧០ ៧៧១​, ០១៦ ៧៧០ ៧៧១ ឬ អាសយដ្ឋាន ផ្ទះ​លេខ ៣៤ , ផ្លូវ​លេខ ១៣៦ កាត់ ៥១ , សង្កាត់​ផ្សារ​ថ្មី ៣, ខណ្ឌ ដូនពេញ។

 

ចុច​អាន៖ ទស្សនា​វីដេអូ​ពី​គុណ​សម្បត្តិ​និង​វត្តមាន Galaxy A7 ទាំង​អស់​គ្នា

ចុច​អាន៖ Honda Click ស៊េរី ២០១៦ មាន​ឈុត​វីដេអូ​

ចុច​អាន៖ កាមេរ៉ា Canon EOS 7D Mark II ឃើញ​ហើយ​ចង់​​បាន

 

អត្ថបទ៖ ដារ៉ាឆានី