Hacker ល្បី​លើ​​ពិភពលោក​​ធ្វើ​សង្គ្រាម​​​​ Online ​ប្រឆាំង​​ក្រុម​ ISIS

  • 2015-02-12 16:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Hacker Anonymous បាន​ប្រកាស​ថា​ ខ្លួន​បាន​​វាយ​ប្រហារ​​គណនី Twitter ចំនួន៨០០, Facebook Pages ចំនួន​ ១២ និង Email Address ចំនួន​ជាង​៥០ ដែល​​ជាប់​ទាក់ទង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS។ ​

 

ចំពោះ​ក្រុមហ៊ុន Twitter ពុំ​បាន​ឆ្លើយ​បំភ្លឺ​ចំពោះ​បញ្ហា​ អំពី​ការ​វាយ​ប្រហារ​​ខាង​លើ​នោះ​ទេ។ ចំណែក​ឯ​ខាង​ក្រុមហ៊ុន Facebook បាន​បិទ​ Page លើ​ Facebook ចំនួន ១១ (ក្នុង​ចំណោម​ទំព័រ​ទាំង​១២) ដែល​ Anonymous ប៉ុនប៉ង​វាយ​ប្រហារ ដោយ​សារ​ក្រុម​នេះ​បាន​បំពាន​ច្បាប់​របស់​ខ្លួន​។ ​​

 

 

ក្រុម​ Anonymous បាន​ប្រកាស​សង្រ្គាម​ជាមួយ​ក្រុម​បះបោរ​ឥស្លាម​កាល​ពី​ខែ​មុន​ ដោយ​បាន​បង្ហោះ​វីដេអូ​លើ YouTube ថា​ ខ្លួន​​​នឹង​កម្ទេច​វិបសាយ​ និង​គណនី​​បណ្តាញ​សង្គម​របស់​ពួក​គេ (ក្រុម​បះបោរ​ឥស្លាម) ចោល​ឱ្យ​អស់​។

 

ចំពោះ​​វីដេអូ​ដែល​បង្ហោះ​លើ YouTube កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ Anonymous បាន​ព្រមាន​ក្រុម ISIS ថា​ "ពួក​ឯង​នឹង​ត្រូវ​ព្យាបាទ​ដូច​ជា​វីរុស​ចឹង​ ហើយ​យើង​គឺ​ជា​អ្នក​ព្យាបាទ។ គ្មាន​បណ្តាញ​អនឡាញ​ណា​ដែល​ពួក​ឯង​អាច​ជ្រក​កោន​បាន​ទេ" និង​មួយ​ឃ្លា​ទៀត "ក្រុម Anonymous​ ​យើង​នៅ​ទូទាំង​ពិភពលោក បាន​សម្រេច​ចិត្ត​ហើយ​ថា នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​ភេវរករ​​ព្រៃផ្សៃ​ដូច​ពួក​ឯង​នេះ"។ ​​

 

 

ដោយ​ឡែក​ បណ្តាញ CNNMoney​ របស់ CNN ក៏​បាន​រក​ឃើញ​ថា​ គណនី​​ Twitter ជា​ច្រើន​ ដែល​ក្រុម Anonymous ​​​និយាយ​ថា​បាន​​វាយ​ប្រហារ ​ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន​ពិត​មែន​។ ​

 

មូល​ហេតុ​ដែល​ក្រុម Anonymous បាន​ប្រកាស​សង្គ្រាម​ប្រឆាំង​ពួក ISIS ជា​លក្ខណៈ Cyber Attack (ការ​វាយ​ប្រហារ​បែប​អេឡិចត្រូនិក) នេះ គឺ​ដោយ​សារ​ក្រុម​ឥស្លាម​ជ្រុល​និយម​នេះ​ បាន​សម្លាប់​ក្រុម​អ្នក​កាសែត Charlie Hebdo យ៉ាង​រង្គាល​ កាល​ពី​ខែ​មករា​កន្លង​ទៅ ដែល​ក្នុង​នោះ មនុស្ស​​១២នាក់​ត្រូវ​​បាន​សម្លាប់៕ ​​

 

មើល​វីដេអូ ដែល Anonymous បង្ហោះ​គំរាម​​ក្រុម ISIS​​៖ 

 

 

អាន៖ ដឹង​ទេ​ថា​ក្រុម​ Hacker ​ប្រទេស​ណា​ខ្លាំង​ជាង​គេ​ក្នុង​លោក?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ cnn

អត្ថបទថ្មី