មិនគួរឲ្យជឿ! លើដងខ្លួន Ibrahimovic មានស្នាមសាក់ជាភាសាខ្មែរ
- 2015-02-15 18:34:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! លើដងខ្លួន Ibrahimovic មានស្នាមសាក់ជាភាសាខ្មែរ
ចន្លោះមិនឃើញ
កំពូលកីឡាករបាល់ទាត់ល្បីឈ្មោះ Zlatan Ibrahimovic បានដោះអាវដើម្បីអបអរការស៊ុតបញ្ចូលទីរបស់ខ្លួន នៅក្នុងការប្រកួតរវាងក្រុម Paris Saint Germain ទល់នឹងក្រុម Caen នៅក្នុងលីកកំពូលបារាំងយប់មិញនេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមិនគួរឲ្យជឿនោះគឺ កីឡាករសញ្ជាតិស៊ុយអែតរូបនេះ មានស្នាមសាក់ជាភាសាខ្មែរ។
នៅពេលដោះអាវ ដូចរូបខាងក្រោមនេះស្រាប់ ប្រិយមិត្តនឹងបានឃើញពាក្យជាភាសាខ្មែរ ដែលសរសេរថា "លីដា ឈើយ" យ៉ាងច្បាស់ក្រឡែត នៅត្រង់ចង្កេះផ្នែកខាងឆ្វេងរបស់ខ្សែប្រយុទ្ធរូបនេះ។
ចង់ដឹងច្បាស់ សូមមើលរូបភាពនៅលើគេហទំព័រ Marca ខាងក្រោមនេះ៖
ចំណែករូបមួយទៀតខាងក្រោមនេះ នៅលើគេហទំព័រ Daily Mail (ឃើញផ្នែកខ្លះនៃពាក្យ "លីដា ឈើយ")
នៅក្នុងការប្រកួតយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Paris Saint Germain បាននាំមុខ Caen ដល់ទៅ ២-០ ប៉ុន្តែត្រូវខាតអស់២ពិន្ទុ ក្រោយត្រូវ Caen តាមស្មើនៅចុងម៉ោង។ ២គ្រាប់របស់ PSG ស៊ុតចូលដោយ Ibrahimovic នៅ២នាទីដើមតង់ទី១ និង Ezequiel Lavezzi នៅនាទី៤០។ ចំណែក២គ្រាប់ដែលជួយឲ្យ Caen តាមស្មើគឺដោយ Emiliano Sala នៅនាទី៨៩ និងHerve Bazile នៅនាទី៩០។
Sabay នឹងផ្សាយជូនជាបន្តទៀត ប្រសិនបើមានព័ត៌មានលម្អិតទាក់ទងនឹងស្នាមសាក់ជាភាសាខ្មែររបស់ Ibrahimovic៕
http://youtu.be/Qyj8c1ITh8U
ដោយ៖ សុខ សុវត្ថិ
រូបភាព៖ Dailymail, Marca