កូន Beckham ជាប់ក្នុងឈុត U-១៨ Arsenal ត្រឹមវ័យ១៥ឆ្នាំ
- 2015-02-16 16:35:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូន Beckham ជាប់ក្នុងឈុត U-១៨ Arsenal ត្រឹមវ័យ១៥ឆ្នាំ
ចន្លោះមិនឃើញ
Brooklyn Beckham កូនប្រុសច្បងរបស់អតីតកំពូលកីឡាករបាល់ទាត់ David Beckham ដែលមានវ័យត្រឹមតែ១៥ឆ្នាំនោះ កាន់តែអភិវឌ្ឍន៍ខ្លួនបានមួយកម្រិតទៀតក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ បន្ទាប់ពីត្រូវបានឈុត U-១៨ Arsenal កោះហៅ ដោយសារមានទម្រង់លេងល្អ។
កាលពីសប្ដាហ៍មុន Brooklyn បានបង្ហោះវីដេអូឃ្លិបមួយនៅលើ Instagram របស់គេ ដើម្បីបង្ហាញថារូបគេមានសមត្ថភាព មិនចាញ់ឪពុករបស់គេប៉ុន្មាននោះទេ។ ក្នុងវីដេអូនោះ Brooklyn បានបង្ហាញពីជំនាញស៊ុតដ៏អស្ចារ្យ បន្ទាប់ពីទទួលបាល់ពីមិត្តរួមក្រុមរបស់គេ ពីខាងស្លាបឆ្វេង ហើយកីឡាករវ័យក្មេងរូបនេះ ក៏ស៊ុតកាប់ជើងស្ដាំបានយ៉ាងល្អ ប៉ុន្តែត្រូវអ្នកចាំទីលោតទះចេញ បាល់បុករបារទីខាងលើទៅវិញ។
ដោយសារតែ Brooklyn បង្ហាញទម្រង់លេងបានយ៉ាងល្អ ក្នុងឈុត U-១៦ ដូច្នេះក្រុមU-១៨ ក៏មើលឃើញ និងបានកោះហៅឲ្យជាប់ក្នុងឈុតនេះ ខណៈដែលរូបគេជាប់ជាកីឡាករបម្រុង អំឡុងពេលប្រកួត U-១៨ Arsenal ឈ្នះ U-១៨ Leicester ១-០។
ក្នុងការប្រកួតនោះ Brooklyn បានដូរចូលលេងនៅចុងម៉ោង ខណៈដែលឪពុករបស់គេ David Beckham ក៏បានមកមើល ជួយលើកទឹកចិត្តផងដែរ៕ http://youtu.be/0WyJOcp05kI
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail