Van Gaal នឹងឱ្យ Rooney លេងបម្រើរហូតទិញបានកីឡាករថ្មី
- 2015-02-16 17:19:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Gaal នឹងឱ្យ Rooney លេងបម្រើរហូតទិញបានកីឡាករថ្មី
ចន្លោះមិនឃើញ
លោក Louis van Gaal ដែលកំពុងត្រូវបានអ្នកគាំទ្របិសាចក្រហមរិះគន់រឿងដាក់ Wayne Rooney លេងខុសតំបន់នោះ ពេលនេះរូបលោកចេញមកបញ្ជាក់ថានឹងនៅតែរក្សាទម្រង់នេះរហូតទាល់តែទិញបានខ្សែបម្រើថ្មី ទើបដាក់ Rooney ទៅតំបន់ប្រយុទ្ធវិញ។
លោក Van Gaal បាននិយាយមុនប្រកួតពានរង្វាន់ FA Cup នៅយប់នេះថា៖ “ខ្ញុំកំពុងតែស្វែងរកកីឡាករដែលមានសមត្ថភាពម្នាក់លេងនៅតំបន់បម្រើ។ អ្នកគ្រប់គ្នាប្រហែលជាមិនសប្បាយចិត្តនោះទេ ពេលឃើញខ្ញុំដាក់ Rooney លេងជាខ្សែបម្រើនោះ ប៉ុន្តែជាការពិត ខ្លួនគាត់ផ្ទាល់មិនដែលនិយាយថាមិនសប្បាយចិត្តនោះទេក្នុងការលេងនៅតំបន់នេះ។ ខ្ញុំដឹងថាគាត់ជាខ្សែប្រយុទ្ធល្អម្នាក់នៅបិសាចក្រហម តែពេលនេះយើងត្រូវការមនុស្សដូចជាគាត់ណាស់ដើម្បីលេងជាអ្នកចែកបាល់។ ដូច្នេះទៅថ្ងៃមុខ ពេលយើងអាចទិញខ្សែបម្រើល្អបានហើយ នោះកីឡាករវ័យ២៩ឆ្នាំរូបនេះនឹងអាចក្លាយជាអ្នករកគ្រាប់បាល់បានវិញហើយ”។
រឿងរ៉ាវដែលធ្វើឱ្យអ្នកចាត់ការសញ្ជាតិហុល្លង់ខាងលើហ៊ាននិយាយដូច្នេះគឺមកពីពេលថ្មីៗនេះ ក្រុមបិសាចក្រហមមានទំហំទឹកប្រាក់គ្រប់គ្រាន់ក្នុងការទិញកីឡាករល្បីៗមកចូលក្រុមដូចជា Gareth Bale ឬ Ronaldo ជាដើម បន្ទាប់ពីក្របខ័ណ្ឌ English Premier League ទើបតែចុះកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ក្នុងចំនួនទឹកប្រាក់៥,១៣៦ពាន់លានផោន (៧,៩២ពាន់លានដុល្លារអាមេរិក)។ ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ គឺអាចឱ្យក្លិបនៅអង់គ្លេសមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដេញថ្លៃយកកីឡាករជាមួយក្រុមយក្ស Real Madrid បានហើយ៕
ចុចអាន៖Carragher ថា Man Utd គួរដាក់ Rooney លេងប្រយុទ្ធ មិនមែនបម្រើទេ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ BBC , dailymail