Simeone ៖ "កំហុសខ្ញុំ មិនមែន Torres ទេ ពេល At Madrid ចាញ់ Celta"
- 2015-02-16 18:20:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Simeone ៖ "កំហុសខ្ញុំ មិនមែន Torres ទេ ពេល At Madrid ចាញ់ Celta"
ចន្លោះមិនឃើញ
លោក Diego Simeone បាននិយាយថាការដែលក្រុម Atletico Madrid ចាញ់ក្រុម Celta Vigo ២-០ នោះ គឺជាកំហុសរបស់លោកផ្ទាល់ មិនអាចបន្ទោសកូនក្រុមបាននោះទេ ពិសេសគឺខ្សែប្រយុទ្ធ Fernando Torres តែម្ដង។
កាលពីយប់មិញ ក្រុម At Madrid បានទៅសួរសុខទុក្ខក្រុម Celta Vigo ដល់កីឡដ្ឋាន Balaidos ហើយក៏ត្រូវក្រុមម្ចាស់ផ្ទះបំបាក់មុខក្នុងលទ្ធផល២-០ ខណៈដែលលទ្ធផលនេះធ្វើឱ្យក្រុមម្ចាស់ការពារតំណែងជើងឯក La Liga មួយនេះចាញ់ពិន្ទុក្រុមកំពូលតារាង Real Madrid រហូតដល់ទៅ៧ពិន្ទុហើយ។
ក្រោយចប់ការប្រកួត លោក Simeone បានធ្វើសន្និសីទកាសែតមួយថា៖ “នៅតង់ទីមួយ ខ្ញុំបានរើសយកជម្រើស១១នាក់ដំបូងខុសទៅហើយ ដែលនេះមានន័យថាយើងចាញ់តាំងពីពេលនោះមកម្ល៉េះ។ វាមិនមែនជាកំហុសរបស់ Torres នោះទេ ទោះជាយើងប្ដូរគាត់ចេញនៅតង់ទី២ក៏ដោយ។ វាជាកំហុសក្រុមយើងមែនដែលធ្វើឱ្យក្រុម Celta បានបាល់ពិន័យ១១ម៉ែត្រ។ ខណៈដែលមួយគ្រាប់ទៀតនោះគឺក្រុមគេពិតជាមានទម្រង់លេងល្អមែន ហើយរកគ្រាប់បាល់បានដោយបច្ចេកទេសពិតៗ”។
ការប្រកួតរវាងក្រុមទាំងពីរខាងលើនេះ ម្ចាស់ផ្ទះ Celta Vigo មានប្រៀបជាងក្រុមភ្ញៀវ Atletico Madrid មែនទែនដោយអាចគ្រប់គ្រងបាល់បានរហូតដល់ទៅ៦៨% ទល់និង ៣២% ។ ចំណែកឯគ្រាប់បាល់របស់ក្រុមលោក Berizzo កើតឡើងនៅនាទី៥៩ដោយបានបាល់ពិន័យ១១ម៉ែត្រដែលកីឡាករ Nolito ជាអ្នកស៊ុត និងកីឡាករ Orellana ជាអ្នករកគ្រាប់បាល់ទី២នៅនាទី៧១ ៕
http://youtu.be/eAg5s6HanMg
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ goal