Lay របស់ក្រុម EXO ធ្វើការងារស្ម័គ្រចិត្តសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន
- 2015-02-16 23:08:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lay របស់ក្រុម EXO ធ្វើការងារស្ម័គ្រចិត្តសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន
ចន្លោះមិនឃើញ
តារាចម្រៀង Lay ជាសមាជិកក្រុមចម្រៀងកូរ៉េ EXO បានចូលរួមធ្វើការងារស្ម័គ្រចិត្តមួយ ដែលជួយដល់ប្រជាជនកំពុងធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំចិន។
គេហទំព័រកូរ៉េ Allkpop បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ តារាវ័យ ២៣ឆ្នាំរូបនេះបានចូលរួមការងារសង្គម ក្រោមគម្រោងដែលមានឈ្មោះថា "Love To Go Home” រៀបចំដោយក្រុមហ៊ុនកង់ AIMA នៅប្រទេសចិន។ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ប្រជាជនដែលកំពុងធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ដោយជិះម៉ូតូ តាមរយៈការចែកអំណោយផ្សេងៗដូចជា កន្សែងរុំក ថ្នាំសង្កូវ អាហារកំប៉ុង និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។
ដោយក្រុម EXO គឺជាម៉ូដែលតំណាងក្រុមហ៊ុន AIMA Lay បានតំណាងឲ្យសមាជិកក្រុមរបស់គេទាំងអស់ សម្រាប់ការចូលរួមសកម្មភាពនេះ ព្រមទាំងទទួលបានគ្រឿងឥស្សរិយយសផងដែរ។
Lay បាននិយាយថា "ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមសកម្មភាពដ៏មានន័យ សម្រាប់ពិធីបុណ្យធំបំផុតនៅប្រទេសចិន គឺបុណ្យចូលឆ្នាំ។ សម្រាប់មនុស្សជាច្រើនដែលធ្វើដំណើរទៅផ្ទះ សុខភាព និងសុវត្ថិភាពរបស់ពួកគេគឺជារឿងសំខាន់បំផុត ដូច្នេះវាជារឿងដ៏មានន័យសម្រាប់ខ្ញុំដែលបានចូលរួមជួយសម្រួលដល់ពួកគេ បើទោះជាតិចតួចយ៉ាងណាក្ដី។ ខ្ញុំចង់ចូលរួមការងារសង្គមបែបនេះឲ្យបានញឹកញាប់"។
ថ្មីៗនេះដែរ ផលិតកម្ម SM បានប្រកាសថា សមាជិកក្រុម EXO ទាំង១០រូបកំពុងមមាញឹកក្នុងការត្រៀមចេញអាល់ប៊ុមថ្មីនៅខែមីនា ខាងមុខនេះ៕
ចុចអាន៖ទម្លាយមូលហេតុនាំឲ្យ Luhan ឆ្អែតចិត្ត សុំដើរចេញពី SM និងក្រុម EXO
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop