FA CUP៖ បិសាចក្រហមឈ្នះ Preston North ៣-១ ឡើងទៅវគ្គ៨ក្រុម
- 2015-02-17 15:00:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FA CUP៖ បិសាចក្រហមឈ្នះ Preston North ៣-១ ឡើងទៅវគ្គ៨ក្រុម
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Preston North End ដោយលទ្ធផល៣-១ កាលពីយប់មិញសម្រាប់ការប្រកួតជុំទី៥នៃពានរង្វាន់ FA Cup ដែលជួយឲ្យក្រុមរបស់លោក Louis van Gaal ឡើងទៅវគ្គ៨ក្រុមចុងក្រោយត្រូវប្រឈមនឹងកាំភ្លើងធំ Arsenal។
ការប្រកួតនៅតង់ទីមួយគ្មានគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នាទេសម្រាប់ក្រុមទាំងពីរដែលជាហេតុធ្វើឲ្យបិសាចក្រហមកាន់តែបាម្ភខ្លាចមិនបានឡើងទៅជុំបន្ទាប់ ដោយសារក្រុមមកពីលំដាប់ទី៣នៅប្រទេសអង់គ្លេស។ ជាពិសេសនៅពេល Preston North End បានបើកការនាំមុខ១-០ មុនដោយកីឡាករ Scott Laird នៅនាទីទី៤៨ដើមតង់ទីពីរ។
បន្ទាប់ពីត្រូវបានគេនាំមុខ កូនក្រុមរបស់ Louis van Gaal បានព្យាយាមវាយសម្រុកយ៉ាងខ្លាំង ហើយAnder Herrera បានជួយឲ្យបិសាចក្រហមតាមស្មើ១-១ដែលជាកម្លាំងដ៏សំខាន់មួយសម្រាប់ការវាយលុកយកជ័យជម្នះ។ ទីបំផុត នៅនាទីទី៧២ Marouane Fellani ធ្វើបានសម្រេចមួយគ្រាប់ឲ្យ Manchester United នាំមុខ២-១វិញម្តង ហើយនាទី៨៨ Wayne Rooney ទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចជួយឲ្យបិសាចក្រហមទទួលបានជ័យជម្នះ៣-១លើក្រុមPreston North End ដើម្បីបន្តដំណើរទៅវគ្គ៨ក្រុមចុងក្រោយ៕
http://youtu.be/Q4Q6BhZI5BE
ប្រែសម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ Dailymail