Messi និង Bale ឆ្លើយតបនឹងពាក្យប្រមាថនិន្ទារបស់អ្នកគាំទ្រ
- 2015-02-17 18:20:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi និង Bale ឆ្លើយតបនឹងពាក្យប្រមាថនិន្ទារបស់អ្នកគាំទ្រ
ចន្លោះមិនឃើញ
កីឡាករ Gareth Bale, Karim Benzema និង James Rodriguez របស់ក្រុម Real Madrid ជាមួយខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez របស់ក្រុម Barcelona បានលេចមុខនៅក្នុងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មស្បែកជើងរបស់ Adidas។ នៅក្នុងវីដេអូនោះ ពួកគេបាននិយាយអំពី តើពួកគេធ្វើដូចម្ដេច នៅពេលដែលអ្នកគាំទ្រក្រុមគូបដិបក្ខ ស្រែកប្រមាថនិន្ទា អំឡុងពេលប្រកួត?
កំពូលកីឡាករទាំង៥រូបខាងលើ បានលើកឡើងថា ពួកគេពិតជាធ្លាប់លឺពាក្យប្រមាថខ្លះៗ និងធ្លាប់លឺនៅអំឡុងពេលប្រកួតក៏មាន ប៉ុន្តែអ្វីទាំងអស់នោះ ពុំបានរំខានដល់ការលេងនោះទេ។
ខ្សែបម្រើវ័យ២៥ឆ្នាំ Bale បាននិយាយថា៖ «អ្នកបានលឺពីអ្វីៗ ដែលពួកគេនិយាយ ប៉ុន្តែអ្នកត្រូវតែប្រមូលអារម្មណ៍ក្នុងការប្រកួត និងផ្ដោតអារម្មណ៍ទៅលើអ្វី ដែលអ្នកកំពុងតែធ្វើ»។
ខ្សែប្រយុទ្ធអាហ្សង់ទីន Messi ក៏បានលើកឡើងស្រដៀងគ្នានឹង Bale ដែរ ដោយនិយាយថា៖ «អ្នកត្រូវផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងធ្វើ និងកំពុងលេង។ យើងត្រូវតែឆ្លងកាត់វាឲ្យបានគ្រប់ការប្រកួត ដោយគ្មានបញ្ហាអ្វីនោះទេ»។
រីឯខ្សែប្រយុទ្ធបារាំង Benzema យល់ឃើញថា ពេលខ្លះពាក្យនិន្ទាទាំងនោះ ក៏អាចជួយឲ្យរូបគេ លេងរឹតតែល្អ ក្នុងការប្រកួតដែរ។
កីឡាករវ័យ២៧ឆ្នាំរបស់ក្រុមអធិរាជសរូបនេះ បាននិយាយថា៖ «នៅពេលដែលមានមនុស្សម្នាក់រិះគន់អ្នក អ្នកត្រូវតែធ្វើឲ្យបានល្អបន្ថែមទៀត សម្រាប់ខ្លួនអ្នក។ ខ្ញុំមិនស្ដាប់ ខ្ញុំគ្រាន់តែផ្ដោតអារម្មណ៍នៅលើទីលានប្រកួតតែប៉ុណ្ណោះ»។
ខ្សែបម្រើកូឡុំប៊ីវ័យ២៣ Rodriguez បានបន្ថែមថា៖ «នៅពេលដែលអ្នកមិនបានលេង ពួកគេតែងតែ មកប្រាប់អ្នក។ នោះជារឿងសាមញ្ញទៅហើយ ដូច្នេះអ្នកត្រូវតែផ្ដោតអារម្មណ៍ទៅលើតែការប្រកួតជាការស្រេច ព្រោះពួកគេតែងតែមានរឿងនិយាយនិន្ទាមិនចេះចប់ទេ»៕
ចង់ដឹងលំអិតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
http://youtu.be/od3KaLaRnlM
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail