ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន

  • 2015-02-25 15:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់​របស់​មនុស្ស ដូចនេះ​ត្រូវ​ថែរក្សា​ឲ្យ​បាន​ប្រសើរ​ទើប​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​បាន។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ធំ​មិន​បាន​ដឹង​ទេ​ថា​គ្រាន់តែ​សកម្មភាព​ប្រចាំថ្ងៃ​របស់​ខ្លួន​ អាច​បំផ្លាញ​សរីរាង្គ​ដ៏​សំខាន់​នោះ​បាន។ ថ្ងៃនេះ Sabay នឹង​បង្ហាញ​ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រងនោម​ដោយ​មិន​ដឹង​ខ្លួន៖

 

១. ផឹកទឹក​មិន​គ្រប់គ្រាន់

 

 

ទម្លាប់​មួយ​នេះ​បាន​រួមចំណែក​ដ៏​ធំ​បំផុត​ដែល​ធ្វើឲ្យ​ខូច​តម្រងនោម។ ការងារ​ដ៏​សំខាន់​របស់​តម្រងនោម​គឺ​បង្ហូរ​កាកសំណល់​កង្វក់​ចេញពី​ប្រព័ន្ធ​រំលាយ​អាហារ និង​គ្រប់គ្រង​តុល្យភាព erythrocyte ។ ដូច្នេះ​នៅ​ពេល​ដែល​គ្មាន​ជាតិទឹក​គ្រប់គ្រាន់ ​លំហូរ​ឈាម​របស់​តម្រងនោម​ថយ​ចុះ​ ទីបំផុត​មាន​ការ​ប្រមូល​ផ្ដុំ​ជាតិពុល​ក្នុង​ឈាម។

 

២. ទ្រាំ​នោម​យូរ​ពេក

 

មួយ​នេះជា​ទម្លាប់​ធ្ងន់ធ្ងរ​ជាងគេ ហើយ​ក៏​ជា​ទម្លាប់​ធម្មតា​បំផុត​ដែល​មនុស្ស​រាល់​គ្នា​តែងតែ​ធ្វើ។ ផល​វិបាក​របស់​វា​គឺ​ធ្វើឲ្យ​រលោក​ឬ​ហើម​ប៉ោង​តម្រងនោម។

 

៣. ជាតិ​សូដ្យូម​ច្រើនជ្រុល 

 

ជាតិ​សូដ្យូម​ដែល​មនុស្ស​តែងតែ​ប្រើប្រាស់​ធ្វើឲ្យ​ខូច​តម្រងនោម​នោះ​គឺ អំបិល​ដែល​យើង​បរិភោគ​ជា​រៀងរាល់ថ្ងៃ។ អំបិល​ជា​ប្រភព​នៃ​ជាតិ​សូដ្យូម ​ដែល​ធ្វើឲ្យអ្នកឃ្លានផឹកទឹកច្រើន​ហួស​ប្រមាណ​អ្នក​ផឹកទឹក​ច្រើន ជា​ចុងក្រោយត្រូវបន្ទោបង់​ញឹកញាប់​ដែលជាមូលហេតុឲ្យតម្រងនោម​មានបញ្ហា។

 

៤. ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ច្រើន

 

 

នៅ​ពេល​ដែល​អ្នក​ស្រេក​ទឹក​ញឹកញាប់​ត្រូវ​ជ្រើសរើស​យក​ភេសជ្ជៈ​ផ្សេង​ៗ​ដូចជា ទឹក ឬ ទឹកដូង ជៀសវាង​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ព្រោះ​អាច​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​រហូត​ដល់​ខូចខាត​តម្រងនោម។

 

៥. លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់

 

ការ​លេប​ថ្នាំ​បំបាត់​ការ​គឺជា​ទម្លាប់​អាក្រក់​ដែល​ធ្វើឲ្យ​តម្រងនោម​មនុស្ស​ជាច្រើន​មាន​បញ្ហា​ដោយសារ​ការ​​ថ្នាំ​បំបាត់​ឈឺចាប់​ភាគច្រើន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ និង​អាច​បំផ្លាញ​សរីរាង្គ​ផ្សេងគ្នា ជា​ពិសេស​តម្រងនោម។

 

៦. ប្រូតេអ៊ីន​ច្រើនពេក  

 

ការ​ញ៉ាំ​សាច់​ក្រហម និង​អាហារ​សម្បូរ​ប្រូតេអ៊ីន​ផ្សេង​ទៀត​អាច​ធ្វើឲ្យ​ស្ថានភាព​តម្រងនោម​ខូច​កាន់តែ​ខ្លាំង។

 

៧. ផឹក​គ្រឿងស្រវឹង​ច្រើន

 

 

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​គឺជា​ទម្លាប់​ដ៏​អាក្រក់​ក្នុង​ការ​បំផ្លាញ​តម្រងនោម ដោយសារ​តែ​ស្រា​មាន​ជាតិ​ពុល​ដែល​អាច​ធ្វើឲ្យ​តម្រងនោម​ខូច។

 

៨. ជក់​បារី

 

បើ​យោង​តាម​ការ​ស្រាវជ្រាវ​ បាន​ឲ្យ​ដឹង​ថា​ការ​ជក់បារី អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម​ទាំងមូល។ មាន​ការ​សិ​ក្សា​​ស្រាវជ្រាវ​​ជាច្រើន​​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​ការ​ជក់​បារី និង​​ជំងឺ​តម្រងនោម។

 

៩. ជំងឺ​ផ្ដាសាយ

 

ការ​មិន​អើពើ​នឹង​ជំងឺ​ផ្ដាសាយ ​ជា​ទូទៅ​​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រលោក​តម្រងនោម។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ជំងឺ​តម្រងនោម​ក៏​មាន​ប្រវត្តិ​ទាក់ទង​នឹង​អាការៈ​ផ្ដាសាយ​ដែរ។

 

១០. អត់ងងុយ

 

 

ពេល​គេង​លក់​បាន​ស្កប់ស្កល់​អាច​ធ្វើឲ្យ​ជាលិកា​សរីរាង្គ​ក្នុង​ខ្លួន​មនុស្ស​មាន​ដំណើរ​ការ​ល្អ។ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ ដែល​ដេក​មិនបាន​គ្រប់គ្រាន់​ធ្វើឲ្យ​ផ្អាក​ដំណើរការ​ផលិត​របស់​សរីរាង្គ​ជា​លទ្ធផល​គឺ​ខូច​តម្រងនោម​ជា​ពិសេស​តែ​ម្ដង៕

 

ចុចអាន៖​ម្រះ​អាច​ព្យាបាល​ជំងឺ​មហារីក​ និង​​ទឹក​នោម​ផ្អែម

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖yourstylishlife