Huawei ប្រកាស Smartwatch ដំបូងបំផុតរបស់ខ្លួនរាង ស្អាតគួរឲ្យចាប់អារម្មណ៍
- 2015-03-02 23:43:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ប្រកាស Smartwatch ដំបូងបំផុតរបស់ខ្លួនរាង ស្អាតគួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) កាលពីយប់មិញ ក្រុមហ៊ុន Huawei របស់ចិន បានប្រកាសនាឡិកា Smartwatch ដំបូងបំផុតរបស់ខ្លួនដែលដំណើរការដោយ Android មានឈ្មោះថា Huawei Watch។
Huawei Watch មានអេក្រង់ទំហំ ១,៤ អ៊ីញ AMOLED ប្រភេទ Sapphire Crystal ដែលមានសមត្ថភាពការពារពីការឆ្កូត។ ផ្ទៃអេក្រង់រាងមូលសម្រស់ស្អាត មានកម្រិត Resolution 400 x 400 Pixel។ បន្ថែមទៅទៀតនោះ Huawei Watch បំពាក់ដោយ CPU ប្រភេទ Qualcomm Snapdragon , RAM ទំហំ 512MB និងមានម៉េមូរីទំហំ 4GB ។ ដូចទៅនឹង Smartwatch ដទៃទៀតដែរ Huawei Watch ភ្ជាប់មកជាមួយនឹងប្រព័ន្ធ Sensor ដើម្បីតាមដានពីចង្វាក់បេះដូង សុខភាព ព្យាករណ៍អាកាសធាតុ និងបំពាក់ដោយមុខងារជាច្រើនទៀត។ Huawei Watch គឺមានបីពណ៌ គឺ ពណ៌មាស ពណ៌ប្រាក់ និង ពណ៌ខ្មៅ៕
អានបន្ត៖ Galaxy S6 និង S6 Edge ប្រកាសយប់មិញ រាងស្តើងជាង iPhone 6/6 Plus ទៀត
ប្រែសម្រួល៖ សំនៀង ប្រភព៖ android