Girls' Generation បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម​ SM ទាំង​អស់​គ្នា

  • 2014-09-15 22:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ទាំង ៩​រូប​ របស់​ក្រុម​ចម្រៀង​នារី​កូរ៉េ Gilrs' Generation បាន​សម្រេច​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម SM Entertainment ជា​បន្ត ខណៈ​កុងត្រា​ចាស់​របស់​ពួក​គេ​ជិត​ផុត​កំណត់។

ចាប់​​តាំង​ពី​ពួក​គេ​ចូល​ក្រុម​ដំបូង​កាល​ពី​ឆ្នាំ​២០០៧ សមាជិក​ក្រុម​ទាំង​អស់​បាន​ចុះ​កុងត្រា​រយៈ​ពេល ៧​ឆ្នាំ​ជាមួយ​ផលិតកម្ម SM។ យ៉ាង​ណា ឥលូវ​នេះ​គេ​បាន​ដឹង​ថា​សមាជិក​ទាំង ៩​បាន​បន្ត​កុងត្រា​​របស់​ពួក​គេ​​រួចរាល់​ហើយ​កាល​ពី​ខែ​មុន មុន​នឹង​កុងត្រា​ចាស់​របស់​ពួក​គេ​ផុត​កំណត់។

ផលិតកម្ម SM Entertainment និង​តារា​ចម្រៀង​ទាំង ៩​រូប​បាន​ព្រមព្រៀង​គ្នា​លើ​គ្រប់​ចំណុច​នៃ​កុងត្រា​ថ្មី​នេះ។ ខុស​ពី​កុងត្រា​ចាស់​របស់​ពួក​គេ​ដែល​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ដូច​គ្នា លើក​នេះ​ខាង​ផលិតកម្ម​បាន​ធ្វើ​ការ​សម្របសម្រួល​លក្ខខណ្ឌ​ទៅ​តាម​តម្រូវការ​របស់​សមាជិក​នីមួយ​ៗ ហើយ​ក្នុង​អំឡុង​ពេល​ ៣​ឆ្នាំ​ខាង​មុខ សមាជិក​ទាំង ៩​នឹង​បន្ត​ការងារ​ជាមួយ​គ្នា​ជា​ធម្មតា។​

ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​និយាយ​ថា "សមាជិក​ក្រុម​ Girls' Generation ទាំង​អស់​បាន​ចុះ​កុងត្រា​ថ្មី​រួច​រាល់​ហើយ។ វា​ជា​រឿង​សំខាន់​ដែល​តារា​ចម្រៀង​ និង​ខាង​ផលិតកម្ម​ត្រូវ​រក្សា​រឿង​កុងត្រា​នេះ​ជា​ការ​សម្ងាត់។ ម្ល៉ោះ​ហើយ​បាន​ជា​សមាជិក​ទាំង​អស់​មិន​ដែល​និយាយ​ពី​រឿង​កុងត្រា​ជា​សាធាណៈ​នោះ​ទេ គឺ​តែងតែ​បន្ត​ការងារ​របស់​ពួក​គេ​ជា​ធម្មតា"។ ​ សម្រាប់​ឆ្នាំ​២០១៤​នេះ Girls' Generation បាន​ចេញ​អាល់ប៊ុម​រួម​គ្នា​មួយ​គឺ​អាល់ប៊ុម "Mr.Mr.” កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា សមាជិក​៣​រូប​របស់ Girls' Generation រួម​មាន Taeyeon, Tiffany, និង Seohyun ដែល​បាន​បង្កើត​ជា​ក្រុម TaeTiSeo នឹង​ត្រលប់​ចេញ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន។

វីដេអូ​ផ្សព្វផ្សាយ​បទ​ថ្មី "Roller” របស់​ក្រុម TaeTiSeo៖

http://youtu.be/WALpTrWpxzM

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop

អត្ថបទថ្មី