​Apple Watch មិន​ទាន់​ចេញ​លក់​​​ផង​ ឈ្នះ​​ពាន​មួយ​បាត់

  • 2015-03-05 21:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Apple Watch ​មិន​ទាន់​​ចេញ​លក់​នៅ​លើ​ទីផ្សារ​ផង ​​​ឥ​ឡូវ​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​​រួច​ទៅ​ហើយ គឺ​​ពាន ​2015 iF Gold Design Award។​ ​

 

 

នៅ​ក្នុង​វេទិកា​អន្តរជាតិ​ iF International Forum Design  ដែល​ជា​វេទិកា​ប្រកួត​ប្រជែង​ផ្នែក​រចនា​ផលិតផល ​​ប្រព្រឹត្ត​នៅ​ក្នុង​​​ទីក្រុង​  Munich ក្នុង​ប្រទេស​អាល្លឺម៉ង់​ ​Smart watch មួយ​នេះ​បាន​ឈ្នះ​ពាន​រង្វាន់ ​ iF Product Design Award ​ផ្នែក​រចនា​ល្អ​បំផុត ​ក្នុង​ចំណោម​ផលិត​ផល​ ២០០០ ​​មក​ពី​​បណ្ដារ​ប្រទេស​ ៣៧។ ​​

 

​​iF Product Design Award ​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៥៤ ​ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ iF gold award មួយ​នេះ ​ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​​ពាន​រង្វាន់​ "Design Oscar"​ ផង​ដែរ។

 

យោង​តាម​ ​ iF បាន​ឲ្យ​ដឹង​ថា​ការ​វាយ​តម្លៃ​​ទៅ​លើ​ផលិតផល​នីមួយៗ ​ផ្អែក​ទៅ​លើ​​​កត្តារ​សំខាន់​ៗ​មួយ​ចំនួន​ដែល​រួម​មាន​៖ ​គុណភាព​ក្នុង​ការ​រចនា,​ ទឹក​ដៃ​ក្នុង​ផលិត, ជម្រើស​នៃ​វត្ថុធាតុ​ដើម​, កម្រិត​នៃ​ការ​បង្កើត​ថ្មី​, ​ផលប៉ះពាល់​បរិស្ថាន​, មុខងារ​, វិទ្យាសាស្រ្ត​, តម្លៃ​ម៉ាក​, សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ និង ការ​រចនា​ជា​សកល។ ​

​ក្រុមហ៊ុន​ Apple ​​គ្រោង​នឹង​ចាប់​ផ្ដើម​​ដាក់​លក់​ផលិផល​ Apple Watch ​នៅ​ក្នុង​ខែ​មេសា ហើយ​ខ្លូន​នឹង​បញ្ជាក់​លម្អិត​ពី​ផលិត​ផល​មួយ​នេះ​​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្នុង​ថ្ងៃ​ទី​៩  ខែ​មិនា​ខាង​មុខ​នេះ៕

 

 

 

 

អាន​បន្ត៖  Apple ក្លាយ​ជា​ក្រុមហ៊ុន​​ Smartphone ធំ​បំផុត​ក្នុង​លោក

 

ប្រែ​សម្រួល៖ សំនៀង​ ប្រភព៖ cnet