មើល​វីដេអូ​ប្រៀបធៀប​ Galaxy S6 Edge និង iPhone 6 មួយ​ណា​មាន​ល្បឿន​លឿន​ជាង?

  • 2015-03-06 15:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ដែល Galaxy S6/S6 Edge ចេញ​ភ្លាម​ មាន​អ្នក​ជំនាញ​ទូរសព្ទ​​ជា​ច្រើន​បាន​យក​ Smartphone ទាំង​ពីរ​ប្រៀប​ជាមួយ​នឹង iPhone 6 ដើម្បី​បង្ហាញ​អំពី​កម្រិត​គុណភាព​រូបភាព​ដែល​បាន​ថត ​និង​រូបរាង​​ប្រណិត​។ ចំណែក​ឯ​ពេល​នេះ​វិបសាយ​បច្ចេកវិទ្យា​ Phonearena បាន​បញ្ចេញ​វីដេអូ​ ប្រៀបធៀប​ល្បឿន​ GS6 Edge និង iPhone 6​ ដើម្បី​ឱ្យ​ដឹង​ថា​មួយ​ណា​លឿន​ជាង​មួយ​ណា​​ចំពោះ​ការ​បើក​កម្មវិធី​សាមញ្ញ​ចំនួន ៦។

 

 

ការ​ប្រៀបធៀប​នោះ​ បង្ហាញ​ពី​ល្បឿន​នៃ​ការ​បើក​ មុខងារ Phone, Contacts, Messages, Music, Photos, និង​មុខងារ Camera។ GS6 Edge មាន​ RAM 3GB និង​ CPU ប្រភេទ Quad-core  ល្បឿន​ខ្ពស់​បំផុត 2.1 GHz រី​ឯ iPhone 6 មាន​ RAM ទំហំ 1GB ​និង CPU ប្រភេទ Dual-core  ល្បឿន​ខ្ពស់​បំផុត 1.4GHz។

 

លទ្ធផល​នៃ​ល្បឿន​ក្នុង​ការ​បើក​មុខងារ​សាមញ្ញ​ទាំង​ ៦របស់ GS6 Edge និង​ iPhone 6 ទុក​ឱ្យ​ប្រិយមិត្ត​ជា​អ្នក​កាត់​សេចក្តី។ ទស្សនា​វីដេអូ៖

 

 

អាន៖ Galaxy S6 និង iPhone 6 ស្អាត​ដូច​គ្នា​អ៊ីចឹង មួយ​ណា​ស្ថិត​ក្នុង​ចិត្ត​ប្រិយមិត្ត?

អាន៖ មើល​វីដេអូ​បង្ហាញ​លក្ខណៈ​ពិសេស Galaxy S6/S6 Edge នេះ​ ធានា​ថា​អ្នក​នឹង​ចង់​ទិញ​ប្រើ​មិន​ខាន

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ phonearena