ធុញថប់យ៉ាងណាក៏ដោយ មើលវីដេអូអាពាហ៍ពិពាហ៍នេះហើយធានាថាសើចតាម
- 2015-03-09 19:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធុញថប់យ៉ាងណាក៏ដោយ មើលវីដេអូអាពាហ៍ពិពាហ៍នេះហើយធានាថាសើចតាម
ចន្លោះមិនឃើញ
មនុស្សគ្រប់រូបសុទ្ធតែមានក្ដីរំភើបនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ព្រោះជាពេលអាចរួមរស់ជាមួយគូស្នេហ៍សាងអនាគតរៀងៗខ្លួន។ ក្ដីរំភើបនោះ អាចធ្វើឲ្យអ្នកខ្លះញញឹមបិទមាត់មិនជិត ឯអ្នកខ្លះទៀតបែរជាស្រក់ទឹកភ្នែកទៅវិញ។ យ៉ាងណាមិញ កូនក្រមុំម្នាក់បានសើចមួយទំហឹងក្នុងថ្ងៃអាពាហ៍ពិពាហ៍នៅព្រះវិហារ ធ្វើឲ្យអ្នកទស្សនាហើយមិនអាចទប់បាន។
ភាពស្ងប់ស្ងាត់នៅក្នុងព្រះវិហារ បានក្លាយជាអឹងកងដោយសារសំណើចទាំងភ្ញៀវកិត្តិយសដែលចូលរួម ទាំងអាចារ្យ ទាំងកូនកំលោះ ព្រោះកូនក្រមុំសើចចេញមកទាំងអស់។ កូនកំលោះនិយាយតាមអាចារ្យខុសពាក្យ ដែលធ្វើឲ្យកូនក្រមុំប្រឹងទប់មិនសើចដែរ តែទប់ជាប់។ នៅក្នុងវីដេអូ អាចារ្យបានរៀបចំពិធីជាធម្មតា ប្រកបដោយភាពស្ងៀមស្ងាត់ និងមានការបំពាក់ចិញ្ចៀនរួចរាល់ផងដែរ។
ក្រោយមក អាចារ្យបានឲ្យកូនកំលោះនិយាយតាមម្ដងមួយឃ្លាៗ ប៉ុន្តែត្រង់ឃ្លាដែលអាចារ្យឲ្យនិយាយតាមថា “to be my lawfully wedded wife” មានន័យថា "ធ្វើជាភរិយាស្របច្បាប់របស់ខ្ញុំ" កូនកំលោះបែរជាច្រឡំនិយាយថា "to be my waffle(y)...”(ពាក្យថា waffle មានន័យថានំ)។ ដោយសារបែបនេះហើយ រូបគេក៏បន្ថែមពាក្យលេងសើចទៀតថា 'pancake-y' តែម្ដងទៅ(ពាក្យថា pancake មានន័យថានំដូចគ្នា)។ បន្ទាប់ពីកូនក្រមុំឮដូចនេះ អស់សំណើចរហូតទន់ជង្គង់ ព្រោះកូនកំលោះមិនបានចាត់ទុកខ្លួនជាភរិយាស្របច្បាប់ឯណា បែរចាត់ទុកខ្លួនជានំទៅវិញ៕
ទស្សនាវីដេអូខាងក្រោម ធានាថាលោកអ្នកប្រាកដជាសើចតាមជាក់ជាមិនខាន៖
http://youtu.be/pJWdaTrMbJY
ចុចអាន៖ កំពូលចោរប៉ិនភ្លេចបំផុតលើលោក មើលរួចសើចហៀរទឹកភ្នែក ដោយ៖ គង់ វិសាល