ភាពយន្តខ្លី“Shadow of 13” វ៉ៃជក់ចិត្តរបស់កូនខ្មែរ-បារាំងជិតចេញវគ្គ ២ហើយ
- 2015-03-10 16:04:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្លី“Shadow of 13” វ៉ៃជក់ចិត្តរបស់កូនខ្មែរ-បារាំងជិតចេញវគ្គ ២ហើយ
ចន្លោះមិនឃើញ
ភាពយន្តខ្លី "Shadow of 13” វគ្គ ២ដែលជាស្នាដៃផលិត ដឹកនាំ និងសម្ដែងដោយកូនខ្មែរ-បារាំង ណុប ដារ៉ែនជិតចេញជាផ្លូវការហើយ។ នេះបើតាមការឲ្យដឹងរបស់ ដារ៉ែន មកកាន់ Sabay តាមរយៈ Facebook។
តារាសម្ដែងក្បាច់គុនរូបនេះរៀបរាប់ដូច្នេះ៖ "វគ្គនេះ (វគ្គ ២) គឺមានរយៈពេល ១៦ នាទី។ សាច់រឿងបន្តពីវគ្គមួយមកបន្តិច។ ហើយវាជាវគ្គចុងក្រោយសម្រាប់រឿងខ្លីនេះ"។
អ្វីដែលជាដំណឹងល្អសម្រាប់អ្នកគាំទ្រវិស័យភាពយន្តខ្មែរ និងចូលចិត្តរឿងវាយតប់បាញ់ប្រហារនោះគឺថា សាច់រឿងវែងនៃ "Shadow 13” នឹងចាប់ផ្ដើមថតនាពេលខាងមុខ។ ដារ៉ែនបង្ហើបថា ក្រោយការចុះផ្សាយរបស់ Sabay កន្លងមក ពេលនេះរូបគេបានទទួលការគាំទ្រពីផលិតកម្មបារាំងមួយ ហើយសាច់រឿងទាំងមូលគ្រោងនឹងថតនៅពីរប្រទេសគឺបារាំង និងកម្ពុជានៅឆ្នាំក្រោយ។ លោកបានសម្ដែងក្ដីរីករាយថា "ខ្ញុំសង្ឃឹមថា ប្រជាជនខ្មែរនឹងចូលចិត្តរឿងនេះ"។
ទោះជាយ៉ាងណា តារាដែលធ្លាប់ចូលថតជាតួអង្គរាយក្នុងរឿង "Lucy" មិនបានបញ្ជាក់កាលបរិច្ឆេទមកថតនៅកម្ពុជានៅពេលណាឲ្យប្រាកដ ហើយរឿងទាំងមូលគ្រោងចេញនៅពេលណានៅឡើយទេ។
វីដេអូខាងក្រោមជាការចាក់បញ្ចាំងរឿង "Shadow of 13” នៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជានាពេលកន្លងទៅ៖
http://youtu.be/9RHr-kpJvAI
សាច់រឿង Shadow of 13” វគ្គ ១៖
http://youtu.be/3MVHg-Fbqvs
ឈុតខ្លីៗ "Shadow of 13” វគ្គ ២៖
http://youtu.be/Me5GJbeY_vo
Sabay នឹងចុះផ្សាយបន្ថែមទៀត ពេលទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងរឿងខាងលើ៕
អាន៖ ដឹងអត់ថា កូនស្រីដ៏ស្រស់ស្អាតរបស់សារ៉ាយ សក្ខណាឈ្មោះអ្វី?
អត្ថបទ៖ សីហា រូបភាព៖ Facebook ណុប ដារ៉ែន