Town នឹង​​ប្ដឹងទា​រសំណង ៥០​ ម៉ឺន​ដុល្លារ ​អ្នក​លួច​ចម្លង​​ចម្រៀង​ចូល​ឆ្នាំ​របស់​ខ្លួន

  • 2015-03-10 16:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Town ​នឹង​ប្ដឹង​ទារ​សំណង​ជា​ទឹក​ប្រាក់​មិន​ក្រោម ៥០​ ម៉ឺន​ដុល្លារ​ទេ ចំពោះ​អ្នក​ដែល​ហ៊ាន​លួច​ចម្លង​ស្នាដៃ​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ​ឆ្នាំ ​២០១៥ ​របស់​ខ្លួន។ ការ​ប្រកាស​នេះ ​ខណៈ​ផលិតកម្ម​ត្រៀម​នឹង​ចេញ​លក់  CD, VCD, DVD លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ។

 

ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណីជាតិ​របស់​ Town ត្រៀម​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ

 

ផ្អែក​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ផលិតកម្ម Town បញ្ជាក់​ថា​ ផលិតកម្ម ត្រៀម​នឹង​សហការ​ជា​មួយ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ភាពយន្ត និង ​វីដេអូ រួម​សហការ​​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ឈាន​ទៅ​​ចាប់​ខ្លួន​អ្នក​ហ៊ាន​លួច​ចម្លង​ស្នាដៃ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ខ្លួន។

 

ការ​បន្ត​លួច​ចម្លង​ស្នាដៃ ដោយ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា ធ្វើ​ឱ្យ​ផលិតកម្ម​ទាំង​មូល​ខាត​បង់​ទឹក​ប្រាក់​ជា​ច្រើន​សន្ធឹកសន្ធាប់។ អ្វី​ដែល​ពិសេស​ផលិតករ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ផលិត​ចម្រៀង​ Original តទៅ​ទៀត​ប្រសិន​បើ​ជន​ខិល​ខួច​នៅ​តែ​រង់ចាំ​កេង​យក​ផល​ចំណេញ។

 

​អ្នក​ហ៊ាន​លួច​ចម្លង​ស្នាដៃ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ ​២០១៥ ផលិតកម្ម Town ត្រៀម​នឹង​ប្ដឹង​ទា​រសំណង​មិន​ក្រោម ៥០​ម៉ឺន​ដុល្លារ​ទេ។ ក្នុង​នោះ​ផលិតកម្ម​ក៏​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ហ៊ាន​ផ្ដល់​ព័ត៌មាន​ពី​ទីតាំង​លួច​ចម្លង ដោយ​ទាក់ទង​ទៅ​កាន់​លេខ​ទូរសព្ទ  010 237 777។

 

​នៅ​ក្នុង​ឆ្នាំ​ ២០១៥ ​​ផលិតកម្ម​ Town បាន​ផលិត​ចម្រៀង​ជា​លក្ខណៈ​ប្រពៃណី​ជាតិ​គ្រប់​ចង្វាក់​ប្រមាណ​ជា ២០ ដោយ​មាន​អ្នក​ចម្រៀង​ជិត ២០​ នាក់​ចូល​រួម​ ក្នុង​នោះ​ផលិតកម្ម​ប្រើ​​ មេឡូឌី​ថ្មី​សុទ្ធ​ជាង ៨០ ភាគ​រយ។ នេះ​ជា​ការ​បញ្ជាក់​​ពី​អ្នក​ចាត់​ការ​ទូទៅ មាស សុខ​រតនៈ កាល​ពី​ពេល​ថ្មីៗ៕

 

 

អានអត្ថបទបន្ត៖ ដឹង​អត់​ថា កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​សារ៉ាយ​ សក្ខណា​ឈ្មោះ​អ្វី?

អានអត្ថបទបន្ត៖វៀតណាម​មាន​ឌីជេ​ស្រី​ម្នាក់​កំពុង​សាង​កេរ្តិ៍​ឈ្មោះ​នៅ​អាមេរិក

អានអត្ថបទបន្ត៖ហួស​ចិត្ត​ បេក្ខនារី​ដែល​ធ្វើ​ឱ្យ​ពិធីករ​ហូរ​ទឹកមាត់​​និង​​

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី