នេះ​តម្លៃ និង​លក្ខណៈ​ពិសេស​​​​ Apple Watch ប្រកាស​ម្សិលមិញ​​

  • 2015-03-10 17:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​​ព្រឹត្តិការណ៍ Spring Forward  ម្សិលមិញ​ ក្រុមហ៊ុន​ Apple បាន​ប្រកាស​ពី​ចំណុច​ពិសេសៗ​​របស់ Apple Watch ឱ្យ​សាធារណជន​បាន​ដឹង​។

 

Apple Watch មាន​ថាមពល​ថ្ម​កាន់​បាន​រហូត​ដល់​ទៅ ១៨ម៉ោង​ ដែល​អាច​ឱ្យ​ប្រិយមិត្ត​​មើល​ម៉ោង​បាន ៩០ដង ​មើល​ឬ​ទទួល​​ Notifications ចំនួន ៩០ បើក​កម្មវិធី​ផ្សេង​ៗ​បាន​ ៤៥នាទី និង​អាច​បើក​ចម្រៀង​បាន​រយៈ​ពេល ៣០នាទី។

 

 

 

 

Apple Watch ភ្ជាប់​មក​ជាមួយ​​មុខងារ​សន្សំសំចៃ​ថាមពល​ឈ្មោះ Power Reserve Mode ដែល​អាច​បញ្ឈប់​ដំណើរការ​កម្មវិធី​ផ្សេង​ៗ លើក​លែង​តែ​ម៉ោង។ ​ នៅ​ពេល​ថាមពល​ថ្ម Apple Watch ​ខ្សោយ​ នោះ​វា​នឹង​អាច​ឱ្យ​អ្នក​ប្រើប្រាស់​មើល​ម៉ោង​ (បាន​តែ​មួយ​គត់)​ បាន​រហូត​ដល់​ទៅ ៧២ម៉ោង។

 

ចំពោះ​ការ​សាក​ថ្ម Apple Watch រយៈ​ពេល ១,៥ម៉ោង នោះ​ថាមពល​ថ្ម​នឹង​ឡើង​ពី ០ ទៅ ៨០ភាគរយ និង​រយៈ​ពេល ២,៥ម៉ោង ថាមពល​នឹង​ឡើង​ពី ០ ទៅ ១០០ភាគរយ ដោយ​ប្រើ​ឆ្នាំង​សាក (MagSafe inductive Charger) សម្រាប់ Apple Watch។ អេក្រង់​របស់​វា​​ផលិត​ពី​កញ្ចក់​ Sapphire Crystal និង​មាន​មុខងារ​​ការ​ពារ​ការ​​ជ្រាប​ទឹក (Water Resistant) ដូចជា​នៅ​ពេល​ហាត់​ប្រាណ ដើរ​ក្រោម​ភ្លៀង ឬ​លុប​មុខ​ តែ​មិន​មែន​ជ្រមុជ​​ក្នុង​ទឹក​ទេ (Not Waterproof)។ Apple Watch នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី ២៤ខែ​មេសា​ខាង​មុខ​នេះ។

 

Apple Watch Sport មាន​បី​ម៉ូដែល៖

 

 

Apple Watch ធម្មតា​មាន​បី​ម៉ូដែល៖

 

 

Apple Watch Edition ស្រោប​មាស​ មាន​៨ជម្រើស​ខុស​ៗ​គ្នា​សម្រាប់​ប្រិយមិត្ត​ជ្រើសរើស៖

 

. Apple Watch ទំហំ ៣៨ម.mm ស្រោប​មាស​​ 18 ​ការ៉ាត់​ (មាស​សុទ្ធ ៧៥%) និង​មាន​ខ្សែ​ពណ៌​ស-តម្លៃ ១ម៉ឺន​ដុល្លារ

 

 

. Apple Watch ទំហំ ៤២ម.ម ស្រោប​មាស​ 18 ​ការ៉ាត់​(មាស​សុទ្ធ ៧៥%) និង​មាន​ខ្សែ​ពណ៌​ស – តម្លៃ ១២០០០ដុល្លារ

 

 

. Apple Watch ទំហំ ៣៨ម.ម ស្រោប​មាស​​ 18 ​ការ៉ាត់ ​(មាស​សុទ្ធ ៧៥%) ​ និង​មាន​ខ្សែ​ពណ៌​ខ្មៅ – តម្លៃ ១ ម៉ឺន​ដុល្លារ

 

 

. Apple Watch ទំហំ ៤២ម.ម ស្រោប​មាស​​ 18 ​ការ៉ាត់ ​(មាស​សុទ្ធ ៧៥%) ​ និង​មាន​ខ្សែ​ពណ៌​ខ្មៅ – តម្លៃ ១ ២០០០ដុល្លារ

 

 

. Apple Watch ទំហំ ៣៨ម.ម ស្រោប​មាស​ 18 ​ការ៉ាត់​ (មាស​សុទ្ធ ៧៥%) និង​មាន​ខ្សែ​ពណ៌​​​ផ្កាឈូក​ស្រាល​លាយ​ប្រផេះ​​ – តម្លៃ ១ ៧០០០ដុល្លារ

 

 

. Apple Watch ទំហំ ៤២ម.ម ស្រោប​មាស 18 ​ការ៉ាត់ ​​(មាស​សុទ្ធ ៧៥%) និង​មាន​ខ្សែ​ពណ៌​ខ្មៅ​ – តម្លៃ ១ ៥០០០ដុល្លារ

 

 

. Apple Watch ទំហំ ៣៨ម.ម ស្រោប​មាស 18 ​ការ៉ាត់​​(មាស​សុទ្ធ ៧៥%) និង​មាន​ខ្សែ​ពណ៌​ក្រហម​​ – តម្លៃ ១ ៧០០០ដុល្លារ

 

 

. Apple Watch ទំហំ ៤២ម.ម ស្រោប​មាស 18 ​ការ៉ាត់​ ​(មាស​សុទ្ធ ៧៥%) និង​មាន​ខ្សែ​ពណ៌​ខៀវ​​​ – តម្លៃ ១ ៥០០០ដុល្លារ៕

 

 

វីដេអូ៖

 

 

អាន៖ Apple ប្រកាស​ MacBook ​​ថ្មី​​ម្សិលមិញ ​ស្អាត​ ស្ដើងជាង​ម៉ូដែល​មុន​ៗ​យ៉ាង​ឡូយ

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ apple