Falcao ​ធ្លាក់​មក​លេង​ U21 ​នៅ​ Man Utd ​ហើយ​រក​គ្រាប់​បាល់​មិន​បាន​ទៀត

  • 2015-03-11 15:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Radamel Falcao ​ត្រូវ​បាន​លោក Louis van Gaal ​ទម្លាក់​មក​លេង​នៅ​ឈុត​ U21 ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ឱ្យ​បាន​ច្រើន​ជាង​មុន ខណៈ​​រូប​គេ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ដដែល។

 

 

Falcao ​មិន​បាន​ជាប់​ជម្រើស​ដំបូង​ក្នុង​ឈុត​ធំ​របស់​បិសាច​ក្រហម​តាំង​ពី​ខែ​មុន​មក​ម្ល៉េះ ខណៈ​ដែល​ពេល​នេះ ​ត្រូវ​បាន​អ្នក​ចាត់​ការ​ក្រុម​ទម្លាក់​មក​ឱ្យ​លេង​នៅ​ឈុត​ U21 ​សិន​បន្ទាប់​ពី​សះស្បើយ​ពី​របួស។ មួយ​វិញ​ទៀត​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​លោក Van Gaal ​ដើម្បី​ស្ទង់​មើល​ជើង​របស់​កីឡាក រ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ដាក់​ឱ្យ​ចូល​លេង​នៅ​ឈុត​ធំ​វិញ​ឬ​យ៉ាង​ណា។ ជា​អកុសល​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ​នៅ​តែ​មិន​អាច​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ដដែល ពោល​គឺ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ ហើយ​ត្រូវ​ប្ដូរ​ចេញ​ត្រឹម​នាទី​៧២​ថែម​ទៀត​ផង។

 

 

 

 

 

យ៉ាង​ណា​មិញ​ការ​ដែល​ធ្លាក់​មក​លេង​នៅ​ឈុត​ក្រោម​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ​នៅ Old Trafford ​មិន​អាច​រក្សា​បាន​ទៀត​ទេ​ ពោល​គឺ​ក្រុម​ Man Utd ​អាច​នឹង​មិន​ទិញ​យក​អតីត​កីឡាករ Atletico Madrid ​រូប​នេះ​ដាច់​ពី Monaco ​ឡើយ ​ពេល​ចប់​កុងត្រា​ខ្ចី​ជើង​នៅ​ពេល​ចប់​រដូវ​កាល​ខាង​មុខ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail