ចំនួន​បេក្ខនារី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Smart Gadget Girl 2015​ មាន​ការ​កើន​ឡើង​ជា​លំដាប់

  • 2015-03-14 17:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​ប្រកាស​ស្វែង​រក​នារី​ឆ្លាតវៃ​ និង​ស្រស់​ស្អាត​របស់​ទស្សនាវដ្តី​ Stuff Cambodia​ គឺ​មាន​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​យុវវ័យ​ ហើយ​បច្ចុប្បន្ន​នេះ។​ មាន​បេក្ខនារី​ឆ្លាតវៃ​ជាច្រើន​រូប​បាន​ផ្ញើ​ពាក្យ​សុំ​ចូល​រួម​ប្រកួត​បែប​អេឡិចត្រូនិច​មក​កាន់​កម្មវិធី​របស់​យើង។

 

ឥឡូវនេះ គ្រប់​គ្នា​ហាក់បីដូចជា​បាន​ដឹង និង​កំពុង​និយាយ​តៗគ្នា​ពី​កម្មវិធី​ប្រកួត​ Smart Gadget Girl 2015 ​តាមរយៈ​បណ្ដាញ​សង្គម​ Facebookការ​ផ្សព្វផ្សាយ​តាមវិទ្យុ​ នៅ​តាម​ទី​សាធារណៈ​ ហាង​កាហ្វេ​ និង​កន្លែង​ជួបជុំ​ផ្សេងៗ​ជា​ច្រើន​ទៀត។

 

គួរ​រំលឹក​ផង​ដែរថា​ កម្មវិធី​នេះ​ នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី 31 ខែ​មីនា​ ខាងមុខនេះ។ ហេតុ​ដូច្នេះ​ ប្រសិន​បើ​អ្នក​ផ្ទាល់​ ឬមិត្ត​របស់​អ្នក​មិន​ទាន់បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​នៅ​ឡើយ​ទេ​ អ្នក​អាច​ចាប់​ដាក់ពាក្យ​ប្រកួត​នៅ​ពេល​នេះ​បាន។ រង្វាន់​ជាច្រើន​ដែល​មាន​តម្លៃ​លើស​ពី​ $3,000​ នឹង​ត្រូវ​ផ្តល់​ជូន​ដល់អ្នកឈ្នះ​ក្នុងកម្មវិធី​ដែល​រួមមាន​ទឹកប្រាក់​សរុប​ចំនួន $1,000, កាមេរ៉ា DSLR Nikon D5300, កាស​ Sennheiser Momentum Urbanite, វគ្គ​សិក្សា​ជំនាញ​ខ្លីៗ​នៅ​សកលវិទ្យាល័យ​ Raffle International College,​ វគ្គសិក្សា​ជំនាញ​ថតរូប​ពី Nikon, និង​ជា​អ្នកតំណាង​ឲ្យទស្សនាវដ្តី​ Stuff Cambodia ប្រចាំ​នៅ​កម្ពុជា ព្រម​ទាំង​ឱកាស​ជា​ច្រើន​ទៀត។

 

 

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ http://stuff-cambodia.com/2015/02/27/gadget-girl-2015-launch

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម
អត្ថបទថ្មី