Dara ក្រុម 2NE1 ចេញ trailer រឿងដំបូង សម្បូរឈុតបង្ហូរទឹកភ្នែក
- 2015-03-16 23:24:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dara ក្រុម 2NE1 ចេញ trailer រឿងដំបូង សម្បូរឈុតបង្ហូរទឹកភ្នែក
ចន្លោះមិនឃើញ
ភាពយន្តភាគ "Dr. Ian” ដែលជាស្នាដៃសម្ដែងដំបូងរបស់សមាជិកក្រុមចម្រៀងកូរ៉េ 2NE1 Sandara Park បានបង្ហាញរូបភាព និងវីដេអូផ្សព្វផ្សាយផ្លូវការហើយ។ ក្នុងវីដេអូ Trailer ដំបូងនេះ គេឃើញ Dara មានឈុតបង្ហូរទឹកភ្នែកច្រើនគួរសម។
តារាចម្រៀងវ័យ ៣០ឆ្នាំ Sandara Park បានបង្ហាញរូបភាពផ្សព្វផ្សាយខ្សែភាពយន្តដំបូងនេះលើ Instargram កាលពីម្សិលមិញ ដោយសរសេរភ្ជាប់ថា "រឿងដំបូងរបស់ខ្ញុំ! Dr. Ian នឹងចាប់ផ្ដើមបញ្ចាំងជូនទស្សនិកជននៅថ្ងៃទី២៩ ខែមីនានេះហើយ!!”។
“Dr. Ian” គឺជារឿងភាគដែលសហការផលិតដោយក្រុមហ៊ុនចិន និងកូរ៉េ សម្រាប់បញ្ចាំងតាមរយៈបណ្ដាញអ៊ីនធឺណិតកូរ៉េ Naver TVCast និងបណ្ដាញចិន Youku។ ភាពយន្តនេះ រៀបរាប់ពីការឈឺចាប់ និងការព្យាបាលផ្លូវចិត្ត របស់បុរសម្នាក់ និងនារីម្នាក់ ដែលព្យាយាមបំភ្លេចស្នេហាចាស់របស់ពួកគេ។ តួឯកប្រុសគឺតារាសម្ដែងវ័យ ២៨ឆ្នាំ Kim Young Kwang ដែលនឹងសម្ដែងជាតួពេទ្យព្យាបាលជំងឺផ្លូវចិត្តឈ្មោះMo Yi Ahn ស្របពេលដែល Sandara Park សម្ដែងជាតួអ្នកជំងឺ។
នេះជាលើកដំបូងហើយដែលតារាចម្រៀង Sandara Park បានសម្ដែងជាតួឯកក្នុងខ្សែភាពយន្ត បន្ទាប់ពីចូលក្រុម 2NE1 តាំងពីឆ្នាំ២០០៩។ ចំណែកតារាសម្ដែង Kim Young Kwang កន្លងមកធ្លាប់សម្ដែងភាពយន្តភាគល្បីៗដូចជា រឿង "Pinocchio”, “Good Doctor” និងរឿង "Love Rain” ជាដើម។
ទស្សនា Trailer រឿងភាគដំបូងរបស់ Dara៖
ចុចអាន៖Dara របស់ក្រុម 2NE1 ក្លាយជាស្រីស្អាតនៅសិង្ហបុរី ក្នុងទស្សនាវដ្ដី Singles
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ soompi