ថា​កុំ​ឱ្យ​ខ្លាំង​ជាមួយ​អាជ្ញាកណ្ដាល​ស្រី តែ​ខ្លាំង​អន់​ចង់​ដូច​ឆ្មា​ធ្លាក់​ទឹក​ចឹង

  • 2015-03-17 17:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​មួយ​គួរ​ឱ្យ​ចង់​សើច​ បាន​កើត​ក្នុង​ការ​ប្រកួត​បាល់ទាត់​​ក្នុង​ប្រទេស​ប្រេស៊ីល ដោយ​កីឡាករ​ម្នាក់​ធ្វើ​ខ្លួន​ដូច​ជា​ខ្លាំង​ណាស់​ បាន​រត់​ទៅ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ស្រី​ភ្លាម​ៗ​បន្ទាប់​ពី​ខ្លួន​បង្ក​កំហុស ប៉ុន្តែ​ជាក់​ស្ដែង​ត្រូវ​អាជ្ញាកណ្ដាល​ស្រី​ម្នាក់​នោះ​ស្ដី​ឱ្យ​អន់​ចង់​មក​វិញ។

 

 

រឿង​រ៉ាវ​ខាង​លើ​នេះ​កើត​ឡើង​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Sao Paulo ​និង​ Ponte Prete ​កាល​ពី​ថ្ងៃ​អាទិត្យកន្លង​ទៅ​​។  ​កីឡាករ​ Biro Biro ​របស់​ក្រុម Ponte ​បាន​បង្ក​កំហុស ​ហើយ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ដែល​នៅ​កៀក​​​ក៏​បាន​លើក​ទង់​ពិន័យ​ ភ្លាម​នោះ​​ខ្សែ​បម្រើ​រូប​នេះ​បាន​រត់​ទៅ​តវ៉ា​ដូច​ខ្លាំង​ណាស់​អីចឹង ប៉ុន្តែ​ចុង​ក្រោយ​ត្រូវ​អាជ្ញាកណ្ដាល​ស្រី​ Sacilotti ខាង​លើ​នេះ​សម្លុត​ដើរ​មក​វិញ ប្រៀប​​ដូច​ឆ្មា​ធ្លាក់​ទឹកអីចឹង។

 

ចង់​ដឹង​ថា​ពេល​នោះ​គួរ​ឱ្យ​ចង់​សើច​យ៉ាង​ណា​នោះ សូម​មើល​វីដេអូ​នេះ៖

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ metro
អត្ថបទថ្មី